ព័ត៌មាន
មណ្ឌលសុខភាពទូទាំងប្រទេស ទទួលការបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការណ៍រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។ វគ្គបណ្តុះបណ្តាលនេះសំដៅលើការផ្តល់ចំណេះដឹងបន្ថែមជូនទៅដល់មណ្ឌលសុខភាពទូទាំងប្រទេស ដែលជាគោលដៅក្នុងការដឹកនាំគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលនឹងទៅបំពេញការងារក្រោយឆ្លងកាត់ការប្រឡងប្រជែង ស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។
មានប្រសាសន៍ក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធីវគ្គបណ្តុះបណ្តាល ឯកឧត្តម ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានជម្រាបអង្គពិធីថា វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ជាពិសេសប្រធានមណ្ឌលសុខភាពទូទាំងប្រទេស ឱ្យបានយល់ជ្រាបកាន់តែច្បាស់ពី ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ អំពីនីតិវិធីផ្សេងៗ ក្នុងការដឹកនាំគ្រប់គ្រង ដោយធ្វើយ៉ាងណាដើម្បីធានាដល់ការបំពេញមុខងារនិងភារកិច្ចរបស់មន្រ្តីវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាល ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះនឹងជួយដល់ថ្នាក់ដឹកនាំ និងប្រធានមណ្ឌលសុខភាពងាយស្រួលក្នុងការកសាងគ្រប់គ្រងមន្រ្តីច្បាស់លាស់សម្រាប់ចាត់ចែងលើកិច្ចការពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សដូចជា៖ រៀបចំបុគ្គលិកឱ្យចំជំនាញវិជ្ជាជីវៈដែលត្រូវការ, រៀបចំផែនការបុគ្គលិកផ្អែកលើតម្រូវការធនធានមនុស្សជាក់ស្តែង, ជ្រើសរើសបុគ្គលិកត្រូវចំជំនាញដែលមានតម្រូវការចាំបាច់, រៀបចំលក្ខខណ្ឌការងារ ឬកិច្ចព្រមព្រៀងការងារឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ,រៀបចំផែនការ និងវិធានការក្នុងការដឹកនាំគ្រប់គ្រងមន្រ្តីផ្ទៃក្នុងឱ្យត្រូវតាមគុណវុឌ្ឍិ និងអភិវឌ្ឍសមត្ថភាពមន្រ្តីឱ្យត្រូវទៅតាមជំនាញវិជ្ជាជីវៈ ស្របតាមតម្រូវការជាក់ស្តែងរបស់មណ្ឌលសុខភាពនីមួយៗ។
សូមជម្រាបថាផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី តំណាងក្រសួងសុខាភិបាល មណ្ឌលសុខភាពទូទាំងប្រទេស និងមន្រ្តីបច្ចេកទេសក្រសួងមុខងារសាធារណៈ ព្រមទាំងតំណាងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ មានចំនួនសរុបប្រមាណ ៥០០នាក់៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព