ព័ត៌មាន
សប្បុរសជន បន្តឧបត្ថម្ភទឹកប្រាក់២០លានរៀលតាមរយៈស្នងការរាជធានីភ្នំពេញ សម្រាប់ជូនទៅវីរកងទ័ពជួរមុខរបស់កម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលអំណោយសប្បុរសទឹកប្រាក់២០លានរៀល ពីតំណាងក្រុមហ៊ុន វិរៈ ប៊ុនថាំ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ចែងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពនៅជួរមុខកំពុងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។
អំណោយសប្បុរសនៅពេលនេះ គឺដើម្បីទុកសម្រាប់ត្រៀមយកទៅចែកជូនបន្ត ដល់វីរកងទ័ពជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តចូលរួមចំណែករបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ តាមរយៈ ឯកឧត្តម លឹម ហួរ និងឯកឧត្តម ហួន គីមខៃ តំណាងអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ដោយចាត់ទុកថាកាយវិការ និងទឹកចិត្តដ៏សប្បុរសជាសកម្មភាពចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញថាខ្មែរបានរួបរួមសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដី នឹងបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំហំទឹកចិត្តស្រលាញ់រាប់អានគ្នា ទោះនៅទីជិត ឬទីឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ។
ក្នុងឱកាសដដែលនេះ ឯកឧត្តមស្នងការ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជននានាកន្លងមកផងដែរ ដែលបានចូលរួមឧបត្ថម្ភសម្ភារ និងស្បៀងអាហារជាច្រើនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ សម្រាប់ជូនបន្តទៅកាន់វរកងទ័ព ដោយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញថា ខ្មែរចេះរួបរួមគ្នា ចេះសាមគ្គីគ្នា ពិសេសចង់ឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ៕ អត្ថបទ៖ កុម្ភៈ





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព