ព័ត៌មាន
ឯកអគ្គរដ្ឋទូតអ៊ីតាលី និងបុរីវ៉ាទីកង់ ប្រចាំនៅកម្ពុជា លើកទឹកចិត្តឱ្យបង្កើនកិច្ចប្រឹងប្រែងរក្សាបទឈប់បាញ់រវាងកម្ពុជា និងថៃ ឈានទៅបញ្ឈប់ជម្លោះដោយអាវុធ
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរួមគ្នារបស់ ឯកឧត្តម Paolo Dionisi ឯកអគ្គរដ្ឋទូតអ៊ីតាលី និងឯកឧត្តម Peter B. Wells ឯកអគ្គរដ្ឋទូតបុរីវ៉ាទីកង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូតទាំងពីរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកដើម្បីលើកកម្ពស់ និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អ៊ីតាលី និងកម្ពុជា-វ៉ាទីកង់។
លោកជំទាវ អ៊ាត សោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ៊ីតាលី និងបុរីវ៉ាទីកង់ ដែលបានលើកទឹកចិត្តឱ្យបង្កើនកិច្ចប្រឹងប្រែងរក្សាបទឈប់បាញ់ រវាងកម្ពុជា និងថៃ ដើម្បីឈានទៅបញ្ឈប់ជម្លោះដោយអាវុធ និងរកដំណោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិ៕


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព