ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា និងKOICA រួមគ្នាពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ដើម្បីប្រសិទ្ធិភាពសេវាសុខាភិបាលនាពេលអនាគត
ភ្នំពេញ ៖ ក្រសួងសុខាភិបាល សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)កម្ពុជា បានរៀបចំវេទិកាចែករំលែកចំណេះដឹងស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់ (IPC) នៅមន្ទីរពេទ្យព្រះអង្គឌួង។
វេទិកានេះជាថ្ងៃបើកនៃកម្មវិធី “វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់” រយៈពេលប្រាំថ្ងៃ ដែលជាគោលការណ៍ដ៏សំខាន់មួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ រយៈពេលយូរដើម្បីពង្រឹងសេវាសុខាភិបាលជាតិតាមរយៈ KOICA។ វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី CHOI Moon Jung ប្រធានតំណាងប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជា និងឯកឧត្តមវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងមន្ត្រីមកពី ក្រសួងសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តសរុបប្រមាណ១០០នាក់, នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។
លោកស្រី CHOI Moon Jung បានលើកឡើងពីសារៈសំខាន់នៃកម្មវិធីថា តាងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ KOICA មានកិត្តិយសក្នុងការ សហការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់នៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះលើសពីវគ្គបណ្តុះបណ្តាលទូទៅ ដែលជាបេសកកម្មដ៏សំខាន់មួយក្នុងការពង្រឹងស្តង់ដារថែទាំសុខភាព។ តាមរយៈការបណ្តុះបណ្តាល និងគោលនយោបាយស្របតាមបរិបទរបស់កម្ពុជា KOICA ប្តេជ្ញាក្នុងការរួមចំណែកអភិវឌ្ឍន៍សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ចំនុចសំខាន់នៃកម្មវិធីនេះគឺការចែករំលែកបទពិសោធន៍របស់សិក្ខាកាមសុខាភិបាលដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល IPC កាលពីឆ្នាំមុននៅប្រទេសកូរ៉េតាមរយៈការិយាល័យ KOICA។ វេទិការការពិភាក្សា និងបទបង្ហាញរបស់ពួកគាត់បានផ្តល់ ការយល់ដឹង និងមេរៀនជាក់ស្តែងសម្រាប់អ្នកចូលរួមវគ្គបណ្តុះបណ្តាលនៅឆ្នាំនេះ។ កម្មវិធីប្រជុំបានបង្ហាញប្រធានបទជាច្រើន រួមទាំងសមិទ្ធិផល IPC ថ្មីៗនេះ និងផែនការសកម្មភាពនាពេលអនាគត ការអនុវត្តជាក់ស្តែងនៃការបង្ការការឆ្លងមេរោគនៅកម្រិតមន្ទីរពេទ្យ និងការអនុវត្តវិធានការណ៍ IPC កម្រិតខ្ពស់នៅមន្ទីរពេទ្យខេត្ត។ ទាំងនេះត្រូវបានបង្ហាញដោយលោកស្រី អៀ ដារ៉ាវី មកពីក្រសួងសុខាភិបាល រួមជាមួយនឹងតំណាងមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យបង្អែកកំពង់ឆ្នាំង។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានថ្លែងថា ព្រឹតិ្តការណ៍នេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់យើងដើម្បីបង្កើននូវសមត្ថភាពនៃការការបង្ការ ការត្រួតពិនិត្យចម្លងរោគនៅកម្ពុជា។ នៅក្នុងការអនុវត្តក្នុងរយៈពេល០១ឆ្នាំកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់អំពី IPC ដែលក្នុងនោះយើងឃើញថា IPC វាមិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាដែលទាក់ទងទៅនឹងសុវតិ្ថភាពរបស់អ្នកជំងឺ គុណភាពរបស់សេវាសុខាភិបាល និងសន្តិសុខសុខាភិបាលជាតិ។
ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ទៀតថា នាពេលអនាគតគោលបំណងរបស់យើង គឺការយកបទពិសោធន៍ដែលបានសិក្សាក្នុងរយៈពេល០១ឆ្នាំកន្លងមកនេះ យកមកអភិវឌ្ឍនូវយុទ្ធសាស្រ្តក្នុងការបណ្តុះបណ្តាលបន្ត និងកំណត់ទិសដៅគោលនយោបាយដែលសមស្របទៅនឹងបរិបទសុខាភិបាលរបស់កម្ពុជាយើង ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ការពារអ្នកជំងឺ គាំទ្រដល់បុគ្គលិកសុខាភិបាល៕
អត្ថបទ រដ្ឋា


















-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ