ព័ត៌មាន
ក្រសួងសេដ្ឋកិច្ចវាយតម្លៃកំណើនសេដ្ឋកិច្ចគិតត្រឹមពាក់កណ្តាលឆ្នាំនេះមានអត្រាត្រឹម ៥%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វាយតម្លៃសេដ្ឋកិច្ចកម្ពុជា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ បានថមថយមកនៅត្រឹមអត្រា ៥%, ដោយសារផលប៉ះពាល់នៃការបិទខ្ទប់ព្រំដែនគោក បានបង្អាក់សកម្មភាពផលិតកម្ម ដែលពឹងផ្អែកលើការដឹកជញ្ជូនវត្ថុធាតុដើម ការនាំចេញ និងរំហូរទេសចរផងដែរ។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅក្នុងឆមាសទី១ និងការវាយតម្លៃ សម្រាប់ឆ្នាំ២០២៥ ក្នុងនោះមុនពេលការដាក់ពន្ធគយបដិកា និងការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ, សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មាន ថា នឹងមានកំណើនក្នុងអត្រាប្រមាណ ៦,៣% ដោយសារការបន្តចលនការរឹងមាំ នៃវិស័យបម្រើដល់ការនាំចេញ មានវិស័យកម្មន្ត សាលកាត់ដេរ និងមិនមែនកាត់ដេរ, វិស័យទេសចរណ៍នៅបន្តនិន្នាការកើនឡើង, និងវិស័យកសិកម្មក៏នៅបន្តរក្សាបានស្ថិរភាព នៃ កំណើន។ យ៉ាងណាមិញក្នុងអំឡុងខែមេសា ឆ្នាំ២០២៥ កន្លងទៅ, ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ បានរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នឹងថមថយមកក្នុងរង្វង់ ៥,២% ដោយសារ ការរំពឹងទុកបច្ច័យអវិជ្ជមាន នៃការអនុវត្តពន្ធគយបដិកា មកលើវិស័យបម្រើការនាំចេញ។
មកដល់ពាក់កណ្ដាលឆ្នាំនេះ, ស្ថានការណ៍បានប្រែប្រួលក្នុងទិសដៅអវិជ្ជមានជាងការរំពឹងទុក ដែលរួមមាន ការអនុវត្តពន្ធគយ បដិការក្នុងអត្រា ៣៦% និងការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដែលអាចនឹងបន្តអូសបន្លាយរហូតដល់ដំណាច់ឆ្នាំ។ ក្រោមមូលដ្ឋាន សម្មតិកម្ម និងសូចនាករម៉ាក្រូសេដ្ឋកិច្ច គិតត្រឹម ៦ ខែ ដើមឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តថមថយមកត្រឹមអត្រាត្រឹមតែ ៥,០%, ដោយសារផលប៉ះពាល់នៃការបិទខ្ទប់ព្រំដែនគោក បានបង្អាក់សកម្មភាពផលិតកម្ម ដែលពឹងផ្អែកលើការដឹកជញ្ជូនវត្ថុធាតុដើម និងការនាំចេញ ព្រមទាំងរំហូរទេសចរ ជាពិសេសទេសចរអន្តរជាតិ ដែលឆ្លងកាត់ច្រកព្រំដែនគោក និងមួយផ្នែកទៀត, ដោយសារការ អនុវត្តពន្ធគយបដិការក្នុងអត្រា ៣៦% ដែលត្រូវបានកំណត់ថា នឹងចាប់អនុវត្តពីខែសីហា ឆ្នាំ២០២៥តទៅ ដែលនឹងមានផលជះជា អវិជ្ជមានដល់ការបញ្ជាទិញពីទីផ្សារសហរដ្ឋអាម៉េរិក ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។
ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា ជុំវិញសេដ្ឋកិច្ចកម្ពុជានេះ ទោះបីកម្ពុជាបានប៉ះពាល់ ព្រំដែនគោក ក៏កម្ពុជានៅមានសហរដ្ឋអាមេរិកជួយគាំទ្រផងដែរ ទោះបីកន្លងមកមានការបង្អាក់បន្ទិច ដោយការកំណត់អត្រាពន្ធបដិកា របស់សហរដ្ឋអាម៉េរិកខ្លះៗ ក៏មិនមែនជាឧបសគ្គធំសម្រាប់កម្ពុជានោះទេ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២០ នៅពេលសហរដ្ឋអាម៉េរិកដក GSP ការនាំចេញរបស់កម្ពុជារឹងតែបន្តកើនឡើង ជួយជ្រោមជ្រែងដល់ការនាំចេញរបស់កម្ពុជាកាន់តែខ្លាំង ជាក់ស្តែងមកដល់ពេលនេះ ទោះកម្ពុជាជួបបញ្ហាខ្លះៗ តែបើក្រឡេកមើលការវិនិយោគឃើញថា កម្ពុជាបានបន្តស្រូបយកការវិនិយោគកាន់តែខ្លាំង ដែលលទ្ធផល ទាំងនេះ នឹងអាចជួយគាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជាក្នុងរយៈពេលខ្លីខាងមុខ។
ជុំវិញវិធានការផ្នែកម៉ាក្រូសេដ្ឋកិច្ចនេះ ជាទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយអាទិភាព, រាជរដ្ឋាភិបាលនៅតែបន្តប្រកាន់ខ្ជាប់នូវ អភិក្រមចំនួន២នោះគឺ៖ (១). វិធានការគោលនយោបាយឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ចំពោះមុខ និងក្នុងរយៈពេលខ្លី ដោយផ្តោតលើ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការធានាលំនឹងជីវភាពរបស់ប្រជាជន; និង (២). ទិសដៅវិធានការគោលនយោបាយ រយៈពេលមធ្យម និងវែងខាងមុខ ដែលនឹងផ្តោតលើការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ក្នុងការជំរុញការធ្វើពិពិធកម្ម ការលើកកម្ពស់ ភាពប្រកួតប្រជែង និងការកសាងភាពធន់សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS7 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន5 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ