ព័ត៌មាន
កម្ពុជា-វៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យធនាគារប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការសំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ បង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងតួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាលធនាគារ រដ្ឋវៀតណាម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៥ នៅ រាជធានីភ្នំពេញ, កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងធនាគារ កណ្តាលទាំងពីរ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងការអភិវឌ្ឍ នៃវិស័យធនាគារនៃប្រទេសទាំងពីរ, និងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែក ពង្រឹងសមាហរណកម្មវិស័យធនាគារ ព្រមទាំងបានពិនិត្យលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃការប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនរវាង ប្រទេសទាំងពីរ ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២៣ កន្លងទៅ។
ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការល្អប្រសើរ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សា និងឯកភាពលើកិច្ចសហ- ប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ រួមមាន៖ បង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុកាន់តែច្រើនចូលរួម, លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរនិងប្រាក់ដុងវៀតណាម) សម្រាប់ការទូទាត់ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ, និងលើកកម្ពស់តួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីសម្រាប់ឆ្នាំ២០២៥នេះ និងនៅឆ្នាំ២០២៦ ខាងមុខ អង្គប្រជុំបានឯកភាពរៀបចំកិច្ចប្រជុំទ្វេភាគីនៅប្រទេសវៀតណាម៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព