ព័ត៌មាន
ពលករខ្មែរដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ
មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រោយពីការត្រឡប់មកវិញរបស់បងប្អូនពលករ ក្រសួងការងារជាដំបូងផ្តោតលើរោងចក្រធំៗ ដើម្បីធានាថាបងប្អូនពលករដែលត្រឡប់មកវិញទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារដែលល្អប្រសើរ។
ឯកឧត្តមថ្លែងថា “យើងផ្តោតលើរោងចក្រធំៗដែលបម្រើការនាំចេញ ដោយសាររោងចក្រធំទាំងនោះមានលក្ខខណ្ឌការងារល្អ មានប្រាក់ខែប្រហាក់ប្រហែលថៃ កន្លែងធ្វើការមានស្តង់ដាប្រហាក់ប្រហែលថៃ និងទំនើប ដែលក្រោយពីបងប្អូនបានចូលធ្វើការងារហើយ គាត់នឹងមិនត្រឡប់ទៅវិញនោះទេ”។
បន្ថែមពីនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា ក្រសួងការងារប្រមូលបានឱកាសការងាររាប់សិនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ ឯការប្រែប្រួលពីព័ត៌មានទីផ្សារការងារដោយសារតម្រូវការការងារជាច្រើនពីសំណាក់បងប្អូនពលករខ្មែរ ហើយវាក៏បង្ហាញពីការខិតខំនៃតួអង្គពាក់ព័ន្ធក្នុងការជួយរកការងារជូនពួកគាត់។
សូមបញ្ជាក់ថា ការទទួលបានឱកាសការងាររបស់ពលករខ្មែរជាង ១៣ម៉ឺននាក់ ដោយសារវិធានការពីរសំខាន់ៗគឺវិធានការដែលដាក់ចេញដោយក្រសួងការងារ និងការចូលរួមពីក្រុមហ៊ុនឯកជនផងដែរ៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព