ព័ត៌មាន
ព្រឹកនេះ ក្រុមអ្នកសង្កេតការណ៍៥ប្រទេស បន្តចុះពិនិត្យខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលថៃរាយបន្លាលួសចូលទឹកដីខ្មែរ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៥នេះ បានបន្តចុះទៅពិនិត្យច្រកព្រំដែនកម្ពុជា និងថៃនៅតំបន់ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលទាហានថៃមិនគោរពកិច្ចព្រមព្រៀងជាមួយកម្ពុជា ដោយបានព្យាយាមរាយបន្លាលួសចូលភូមិដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែដោយស្មារតីសាមគ្គី របស់ពលរដ្ឋខ្មែរ បានទប់ស្កាត់ និងប្រឆាំងទើបទាហានថៃសម្រេចដកខ្លួនចេញទៅវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ថ្ងៃនេះក្រសួងការពារជាតិកម្ពុជា បានធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៥ប្រទេសមានដូចជា ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ វៀតណាម និងហ្វីលីពីន ចេញពីភ្នំពេញទៅខេត្តបន្ទាយមានជ័យ ដើម្បីបន្តត្រួតពិនិត្យ និងសង្កេតការណ៍ជាក់ស្តែងនៅតំបន់នោះ បន្ទាប់ពីក្រុមទាហានថៃ បានប៉ុនប៉ងរាយបន្លាលួសចូលទឹកដីខ្មែរ។
បើតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតនៅព្រឹកថ្ងៃនេះថា កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះកងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែដោយស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិនោះ រួមទាំងពលរដ្ឋខ្មែរនៅភូមិដទៃទៀត បានធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ៕ អត្ថបទបាន ចក់






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព