ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ CDC បង្ហាញពីបរិយាកាសវិនិយោគនៅកម្ពុជា ដល់ធុរកិច្ចប្រទេសអូស្រ្តាលី
ក្រុងស៊ីដនី៖ ឯកឧត្តម ស៊ុន ចាន់ថុល បង្ហាញជូនដល់ស្ថាប័នប្រទេសអូស្រ្តាលីមួយចំនួន ពីបរិយាកាសវិនិយោគនៅកម្ពុជា និងសក្តានុ- ពលនានា ដែលស័ក្តិសមជាគោលដៅវិនិយោគប្រកបដោយបរិយាបន្ន ខណៈរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ នាយកប្រតិបតិ្តទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញ របស់រដ្ឋាភិបាលអូស្ត្រាលី (Export Finance Australia – EFA) គឺលោក John Hopkins ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាសក្តានុពលនានា ស័ក្តិសមសម្រាប់ការជ្រើសរើសជាគោលដៅវិនិយោគ ក្នុងបរិការណ៍ពិភព លោកនាពេលបច្ចុប្បន្ន និងបានសង្កត់ធ្ងន់លើទស្សនវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានដាក់ចេញនូវគោលនយោបាយ និងរៀបចំយុទ្ធ សាស្ត្រជាអាទិភាពជាបន្តបន្ទាប់ ដើម្បីបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។
តំណាង EFA បានជម្រាបជូនអំពីតួនាទី និងសេវាកម្មសំខាន់ៗរបស់ខ្លួនដូចជា៖ ការផ្តល់សេវាហិរញ្ញប្បទាន, ការបំពេញ ចន្លោះប្រហោងទីផ្សារ ក្នុងករណីដែលធនាគារពាណិជ្ជ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមិនអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់, ការគាំទ្រ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព, និងការផ្តល់ការគាំទ្រដល់វិស័យផ្សេងៗ។ ទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញ របស់រដ្ឋាភិបាលអូស្ត្រាលី EFA គឺជាស្ថាប័នដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រពាណិជ្ជកម្មនាំចេញរបស់អូស្ត្រាលី និងជួយដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជាដៃគូ។ EFA មានគោលដៅជំរុញកំណើនប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់ ប្រទេសអូស្ត្រាលី និងប្រទេសជាដៃគូរបស់ខ្លួន តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងដំណោះស្រាយជំនាញ បច្ចេកទេសផ្សេងៗ ដើម្បី លើកកម្ពស់ការវិនិយោគពីអូស្ត្រាលីនៅក្នុងប្រទេសជាដៃគូ ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ទីផ្សារអន្តរជាតិ។
ក្នុងថ្ងៃដដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញជួបពិភាក្សាការងារជាមួយ តំណាងវិទ្យាស្ថាន Lowy Institute លោកស្រី Susannah Patton ប្រធានស្តីទីផ្នែកស្រាវជ្រាវ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការអភិវឌ្ឍដែលកម្ពុជាកំពុង បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេស ព្រមទាំងកំពុងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្ម តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។
សូមបញ្ជាក់ថា Lowy Institute គឺជាវិទ្យាស្ថានឯករាជ្យឈានមុខគេមួយ នៅក្នុងប្រទេសអូស្ត្រាលី ដែលទទួលបានការវាយតម្លៃខ្ពស់ លើលទ្ធផលនៃការស្រាវជ្រាវរបស់វិទ្យាស្ថាន និងឥទ្ធិពលនៃការសិក្សាទាំងនេះទៅលើគោលនយោបាយ ទាំងក្នុងប្រទេសអូស្ត្រាលី និង នៅទូទាំងពិភពលោក៕ អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព