ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកដ៏មានសារៈសំខាន់ រួមចំណែកដល់ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ និងគាំទ្រជំរុញការបន្តការកំណែទម្រង់រដ្ឋបាលសាធារណៈ
សៀមរាប៖ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា “ស្របពេលកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តកម្មឌីជីថល ត្រូវបានធ្វើឡើងយ៉ាងសកម្ម ដោយគ្រប់តួអង្គនៃក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយអភិក្រម«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងអភិក្រម«ធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល» បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏មានសារៈសំខាន់បំផុតមួយនៃការរួមចំណែកពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ និងជាកាតាលីករ គាំទ្រជំរុញការបន្តការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលបានធ្វើជាបន្ត បន្ទាប់ ដោយរាជរដ្ឋាភិបាលនីតិកាលមុនៗ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។”
បន្ថែមលើការលើកឡើងបែបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកការងារកែទម្រងរដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី បាននិង កំពុងបន្តកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈជាមួយឆន្ទៈនយោបាយមុតស្រួចប្រកប ដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ ដោយកំណត់គោលដៅអាទិភាព ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការដាក់ចេញវិធានការគន្លឹះចំនួន៣។
“ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រៅពីជំរុញយ៉ាងសកម្មលើការធ្វើឌីជីថលូបនីយកម្មក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ កំពុងប្រើប្រាស់ជាប្រចាំនូវបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងារកែទម្រង់ ស្របតាមទស្សនវិស័យដ៏មុតស្រួច របស់រាជរដ្ឋាភិបាល ក្នុងនោះបច្ចេកវិទ្យាឌីជីថល បានក្លាយជាថ្នាលព័ត៌មានវិទ្យាដ៏មានសារៈសំខាន់ក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ដូចបានលើកខាងលើ។” […] តួយ៉ាងមានដូចជា ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ដើម្បីគាំទ្រការប្រឡងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, ការគ្រប់គ្រងមន្ត្រីតាមប្រព័ន្ធឌីជីថល រួមទាំងការគ្រប់គ្រងអត្តសញ្ញាណប័ណ្ណ និងប្រាក់បៀវត្សមូលដ្ឋានរបស់មន្ត្រី, ប្រព័ន្ធព័ត៌មានមន្ត្រីរាជការតាមឧបករណ៍វៃឆ្លាត, និងប្រព័ន្ធតាមដានឯកសារមុខងារសាធារណៈ ព្រមទាំងផ្ទាលឌីជីថលគាំទ្រដល់ការបណ្តុះបណ្តាល និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង តាមក្រសួង ស្ថាប័នថ្នាក់ជាតិ វិស័យអប់រំ និងសុខាភិបាលនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា “ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការរបស់ប្រទេសជាសមាជិកអាស៊ាន គឺពិតជាមាន សារៈសំខាន់ ជាពិសេសនាឱកាសនេះ ក្នុងវិស័យមុខងារសាធារណៈ ដែលយើងត្រូវ បន្តរៀបចំជាវេទិកាកម្រិតតំបន់ ដើម្បីរួមគ្នាកសាងសមត្ថភាព ចែករំលែកផ្លាស់ប្តូរគ្នា ទៅវិញទៅមកពីឧត្តមានុវត្តន៍ និងចំណេះដឹងបច្ចេកវិទ្យាទំនើបៗ ឆ្ពោះទៅការប្រើប្រាស់ និងចាប់យកឱ្យបានជាអតិបរិមានូវកាលានុវត្តភាព និងសក្តានុពលបច្ចេកវិទ្យាឌីជីថល នៅក្នុងកិច្ចការរដ្ឋបាលសាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។”







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព