ព័ត៌មាន
តាមរយៈជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ក្រុមហ៊ុនអូស្រ្តាលីមួយចង់មកបង្កើតរោងចក្រ និងបច្ចេកវិទ្យាបង្កបង្កើនផលស្រូវនៅមកកម្ពុជា
ក្រុងស៊ីដនី៖ នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បង្ហាញពីចំណាប់អារម្មណ៍អំពីការធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ពិនិត្យ លទ្ធភាពបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រ និងនាំយកពូជ ព្រមទាំងបច្ចេកវិទ្យាបង្កបង្កើនផលស្រូវ Japonica មកប្រទេសកម្ពុជា។
លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បាន លើកឡើងអំពីសាវតា ដែលជាក្រុមហ៊ុនរបស់អូស្ត្រាលីដំបូងគេ ដែលបាននាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអូស្ត្រាលី និងនូវែលហ្សេ ឡង់។ លោកនាយកប្រតិបត្តិ បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបណ្តាក់ ទុនវិនិយោគបង្កើតរោងចក្រ និងនាំយកពូជ ព្រមទាំងបច្ចេកវិទ្យាបង្កបង្កើនផលស្រូវ Japonica មកប្រទេសកម្ពុជាផងដែរ។
លោក បានបន្ថែមឱ្យដឹងថា ក្រុមហ៊ុន SunRice Group គឺជាក្រុមហ៊ុនកែច្នៃផលិតផលចំណីអាហារ និងអង្ករក្នុងចំណោមក្រុម ហ៊ុនធំៗនៅលើពិភពលោក ដែលមានដើមកំណើតនៅប្រទេសអូស្ត្រាលី តាំងពីឆ្នាំ១៩៥០ ហើយបច្ចុប្បន្នក្រុមហ៊ុនបានពង្រីកប្រតិបត្តិ ការរបស់ខ្លួន ទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក។
ក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្ស ចំពោះការជួបពិភាក្សាការងារផ្លាស់ប្តូរយោបល់ ចែក រំលែកបទពិសោធន៍ការងារ ទៅវិញទៅមកនាឱកាសនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃ បរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាសក្តានុពលនានាដែលកម្ពុជាមាន ស័ក្តិសមសម្រាប់ការជ្រើសរើសជាគោលដៅវិនិយោគ ក្នុង បរិការណ៍ពិភពលោកនាពេលបច្ចុប្បន្ន និងវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលនៅក្នុងប្រទេសកម្ពុជា ដែលកាន់តែផ្ដល់ភាពងាយស្រួលដល់ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម។
ចំណែកនៅក្នុងថ្ងៃទី២៦នេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Glenn Keys AO ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Aspen Medical ក្នុងនោះលោកបានលើកបង្ហាញអំពីប្រវត្តិការងារ និងបទពិសោធន៍របស់ក្រុមហ៊ុន ដែលធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមក លើគម្រោងសុខាភិបាលនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌូនេស៊ី និងប្រទេស ហ្វីជី។ បន្ថែមពីនោះ ក្រុមហ៊ុនក៏មានប្រតិបត្តិការសេវាសុខាភិបាលនៅក្នុងប្រទេសធំៗមួយចំនួន លើពិភពលោកដូចជាសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសផងដែរ។ ក្រុមហ៊ុននឹងសិក្សាលម្អិតលើវិសាលភាពគ្របដណ្តប់សម្រាប់ការវិនិយោគនៅកម្ពុជា និងស្វែងរកកិច្ច សហការជាមួយអង្គភាពពាក់ព័ន្ធ សំដៅបណ្តាក់ទុនវិនិយោគនាពេលអនាគត៕អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព