ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះការត្រៀមលក្ខណៈរបស់ក្រុមគ្រួសារ ស.ស.យ.ក.ក្នុងការរួមចំណែកជួយដល់ដំណើរការប្រឡងបាក់ឌុបនៅថ្ងៃទី២៨-២៩ សីហាខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានផ្ញើសារថ្លែងអំណរគុណ និងកោតសរសើរចំពោះការត្រៀមលក្ខណៈរបស់ ក្រុមគ្រួសារ ស.ស.យ.ក. នៅទូទាំងប្រទេស ក្នុងការចូលរួមចំណែកជួយសម្របសម្រួលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
តាមរយៈសារផ្ញើជូនចំពោះ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការត្រៀមលក្ខណៈរបស់ ក្រុមគ្រួសារ ស.ស.យ.ក. នៅទូទាំងប្រទេស ក្នុងការចូលរួមចំណែកជួយសម្របសម្រួលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តម បានសូមលើកទឹកចិត្តដល់សមាជិក សមាជិកា ចូលរួមជាមួយគណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ក្នុងជួយការសម្របសម្រួលដល់ប្អូនៗបេក្ខជន ទាំងនៅតាមមណ្ឌលប្រឡង ក៏ដូចជាកន្លែងស្នាក់នៅ តាមតម្រូវការជាក់ស្តែង តាមគ្រប់រូបភាព និងលទ្ធភាពដែលអាចជួយបាន ដោយសហការជាមួយគណៈកម្មការប្រលងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដីមានសមត្ថកិច្ច។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា៖«ទឹកចិត្ត ឆន្ទៈ នៃការចូលរួមរបស់ក្រុមគ្រួសារ ស.ស.យ.ក. គឺជាចំណែកមួយក្នុងការចូលរួមលើកស្ទួយវិស័យអប់រំឱ្យកាន់តែល្អប្រសើរឡើង ជាពិសេស ជួយសម្រាលក្តីបារម្ភរបស់ប្អូនៗ ក៏ដូចជាអាណាព្យាបាល ដែលនេះក៏ជាជ្រុងមួយនៃស្មារតី ស.ស.យ.ក.ផងដែរ»៕











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព