ព័ត៌មាន
កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគ២ថៃ នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យថ្ងៃនេះ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នេះកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នឹងរៀបចំឡើងនៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យដោយគណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) គណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២របស់ថៃ និងជាសហប្រធានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបាននូវលទ្ធផលវិជ្ជមានបន្ថែមទៀតដែលអនុញ្ញាតអោយភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់អោយមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញបានឆាប់រហ័ស។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា ចាប់តាំងពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នៅទីក្រុងពូត្រាឆាយ៉ាដែលសម្រេចបាននូវបទឈប់បាញ់រវាងប្រទេសទាំងពីរ និងការរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយជោគជ័យជាផ្លែផ្កា ដែលបានស្តែងចេញតាមរយៈការឯកភាពគ្នាលើកំណត់ហេតុនៃកិច្ចប្រជុំដែលមាន១៣ចំណុចកម្ពុជានិងថៃបានធ្វើការជាមួយគ្នាប្រកបដោយស្ថាបនា និងការវិវត្តជាវិជ្ជមានក្នុងការរៀបចំ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) តួយ៉ាងដូចជាកិច្ចប្រជុំរបស់យោធភូមិភាគទី៣របស់កម្ពុជាជាមួយបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាតរបស់ថៃកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ធ្វើនៅខេត្តត្រាត និងកិច្ចប្រជុំរវាងយោធភូមិភាគទី៥របស់កម្ពុជានិងកងទ័ពភូមិភាគទី១ថៃកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ រៀបចំនៅខេត្តស្រះកែវ និងកិច្ចប្រជុំរវាងយោធភូមិភាគទី៥របស់កម្ពុជានិងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាតរបស់ថៃកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកិច្ចប្រជុំខាងលើបានបញ្ចប់ទៅជាមួយនឹងការបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់ភាគីទាំងពីរក្នុងការគោរពនិងអនុវត្តបទឈប់បាញ់ព្រមទាំងខិតខំប្រឹងប្រែងក្នុងការធ្វើអោយប្រសើរឡើងនូវស្ថានភាពនៅព្រំដែនក៏ដូចជាទំនាក់ទំនងទ្វេភាគីដើម្បីជាប្រយោជន៍រួមរបស់ប្រទេសទាំងពីរ៕
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព