ព័ត៌មាន
ចិន សិង្ហបុរី និងថៃ ចែករំលែកបទពិសោធការប្រើប្រាស់ឧបករណ៍ឌីជីថលក្នុងរដ្ឋបាលសាធារណៈ
សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្ម ក្នុងរដ្ឋបាលសាធារណៈ បានបន្តមកដល់ថ្ងៃទី២ តាមរយៈការធ្វើបទបង្ហាញអំពី បទពិសោធនៃការអនុវត្តល្អៗ លើការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈ (Practices in Using Digital Tools in Public Administration)។ បទបង្ហាញចំនួន៣ ត្រូវបានរៀបចំឡើងដោយអ្នកជំនាញមកពីចិន សិង្ហបុរី និងថៃ(ចូលរួមតាមប្រព័ន្ធប្រជុំអនឡាញ)។ បទបង្ហាញទាំង៣ បានបង្ហាញពីឧត្តមានុវត្តន៍ និងករណីសិក្សាមួយចំនួននៃការប្រើប្រាស់ឧបករណ៍ក្នុងរដ្ឋបាលសាធារណៈ។
អ្នកជំនាញរបស់សាធារណរដ្ឋប្រជាមានិតចិន បានលើកយកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការគ្រប់គ្រងគ្រាអាសន្ននៅប្រទេសចិនដោយលោកសាស្ត្រាចារ្យ Xiaoli Lu មកពី School of Public Policy and Management នៃសាកលវិទ្យាល័យTsinghua។
ទន្ទឹមនេះ អ្នកជំនាញសិង្ហបុរី បានបង្ហាញពីដំណើរនៃការប្រើប្រាស់ឌីជីថលដើម្បីផ្តល់សេវាសាធារណៈ របស់សិង្ហបុរី។ ជាការកត់សម្គាល់ អ្នកជំនាញបានរំលេចថា គ្រប់មុខងារនៃបណ្តាញឌីជីថលរបស់រដ្ឋាភិបាលសិង្ហបុរី មានរូបរាងប្រហាក់ប្រហែលគ្នា និងមានសុវត្ថិភាពខ្ពស់ដើម្បីផ្តល់ភាពងាយស្រួយ ហើយផ្តល់ការការពារសុវត្ថិភាពប្រើប្រាស់ដល់ប្រជាជនជាអ្នកទទួលសេវា។ អ្នកជំនាញថៃបានចូលរួមតាមប្រព័ន្ធអនឡាញ ដើម្បីចែករំលែកឧត្តមានុវត្តន៍ និងករណីសិក្សារបស់ខ្លួនដោយផ្តោតលើ Smart City ជូនសិក្ខាសាលា៕










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព