ព័ត៌មាន
លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អញ្ជើញសំណេះសំណាលជាមួយសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ចំនួន២៤១ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយសិស្សចំនួន ២៤១ នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៨ ខែសីហា ខាងមុខនេះ។
ក្នុងការសំណេះសំណាលនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានកោតសរសើរនូវការខិតខំរៀនសូត្ររបស់ប្អូនៗតាំងពីថ្នាក់បឋមសិក្សា រហូតដល់ឆ្លងកាត់ការប្រឡងមធ្យមសិក្សាទុតិយភូមិទៀត ហើយត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រឡងនៅថ្ងៃស្អែកនេះ ដើម្បីទទួលជោគជ័យឈានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្របន្តទៀត។
ជាការលើកទឹកចិត្តបន្ថែម លោកអ្នកឧកញ៉ា ក៏បានឧបត្ថម្ភដល់សិស្សទាំង ២៤១ នាក់នេះផងដែរ ដែលក្នុងម្នាក់ៗទទួលបានថវិកា១០០.០០០ រៀល និងលោកគ្រូ-អ្នកគ្រូ ១០ នាក់ ក្នុងម្នាក់ៗ ១៥០.០០០ រៀល៕


















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព