ព័ត៌មាន
វិនិយោគិនអូស្ត្រាលីនៅកម្ពុជា ផ្សព្វផ្សាយពីបរិយាកាសវិនិយោគដល់ក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី
ក្រុងស៊ីដនី: វិនិយោគិនអូស្ត្រាលីដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា បានផ្សព្វផ្សាយពីវឌ្ឍនភាព និងបរិយាកាសរបស់កម្ពុជា ជូនក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី និងបានចែករំលែកនូវបទពិសោធន៍លើការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ប្រកបដោយទំនុកចិត្ត ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក Stephen Higgins និង លោក Morgan Hart ជាវិនិយោគិនអូស្ត្រាលី ដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា នៅក្នុងជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Navleen Prasad នាយកប្រតិបត្តិក្រុមប្រឹក្សាវិនិយោគអូស្ត្រាលីរបស់រដ្ឋាភិបាលអូស្ត្រាលី នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី២៦ ខែសីហា ម្សិលមិញ នេះ, លោកបានគូសបញ្ជាក់ពីការវិវត្តជាវិជ្ជមានរបស់កម្ពុជា ជូនលោកស្រីនាយកប្រតិបត្តិក្រុមប្រឹក្សាវិនិយោគអូស្ត្រាលីបានជ្រួតជ្រាប, ពិសេសជាងនេះ លោកក៏បានចែករំលែកនូវបទពិសោធន៍របស់ខ្លួន ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជា ដែលជំរុញឱ្យ លោកស្រីមានចំណាប់អារម្មណ៍ជាខ្លាំង ចំពោះកាលានុវត្តភាពដ៏សំបូរបែបរបស់កម្ពុជា ពិសេសតាមរយៈបទពិសោធន៍របស់វិនិយោគិន ទាំងពីរ ក្រោយបានធ្វើទស្សនកិច្ចដោយផ្ទាល់ជាលើកដំបូងនៅកម្ពុជា។
នាឱកាសនេះ លោកស្រី Navleen Prasad ក៏បានជម្រាបជូនទាក់ទងក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី ដែលស្ថាប័ននេះគឺជា តួអង្គសំខាន់មួយ ក្នុងការសម្របសម្រួល និងចាត់ចែងទុនវិនិយោគឯកជនអូស្ត្រាលី ដោយផ្ដល់សេវាគាំទ្រដល់ក្រុមហ៊ុនវិនិយោគ សំខាន់ៗរបស់អូស្ត្រាលី រាប់បញ្ចូលទាំងក្រុមហ៊ុនមូលធនសម្ព័ន្ធជាដើម, ក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី ក៏បំពេញមុខងារជាស្ថាប័នជំរុញ វិនិយោគ និងចាត់ចែងមូលនិធិប្រាក់សន្សំចូលនិវត្តន៍របស់ប្រទេសអូស្ត្រាលី ដើម្បីប្រើប្រាស់ជាទុនសម្រាប់ទ្រទ្រង់ការវិនិយោគឯកជន ផងដែរ។ ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកស្រី និងក្រុមហ៊ុនអូស្ត្រាលីជាសមាជិកក្រុមប្រឹក្សាវិនិយោគ អូស្ដ្រាលី អញ្ជើញធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យស្វែងរកឱកាសបណ្ដាក់ទុកវិនិយោគ។
នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍ និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិស៊ីដនី (SYD) ដែល ជាគម្រោងវិនិយោគមួយរបស់ក្រុមហ៊ុន Global Infrastructure Partners (GIP) ក្រុមហ៊ុននេះមានឯកទេសក្នុងការវិនិយោគ កាន់កាប់ និងប្រតិបត្តិការទ្រព្យសកម្ម ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងប្រទាក់ក្រឡានៅក្នុងវិស័យផ្សេងៗ។ បច្ចុប្បន្ន GIP ផ្តោតការវិនិយោគ លើប្រភេទទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាថាមពលរួមមាន៖ ថាមពលកកើតឡើងវិញ ការផលិត និងចែកចាយថាមពល ហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និងប្រេង។ វិស័យដឹកជញ្ជូនមាន៖ អាកាសយានដ្ឋាន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្សេងទៀត។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលមាន៖ មជ្ឈមណ្ឌលទិន្នន័យ បណ្តាញខ្សែកាប Fiber Optic និងបង្គោលអង់តែនទូរស័ព្ទ, និង ការគ្រប់គ្រងកាកសំណល់ និងហេដ្ឋារចនាសម្ព័ន្ធទឹក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំឱ្យក្រុមហ៊ុន GIP សម្លឹងមើល កាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តគម្រោងក្រោមផែនការមេអភិវឌ្ឍន៍ឡូជីស្ទិកផងដែរ៕អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ