ព័ត៌មាន
ប្រធានរដ្ឋសភាស្តីទី ណែនាំទូតខ្មែរប្រចាំប្រទេសចំនួន៨ បង្ហាញសក្តានុពលកម្ពុជាទៅបរទេសមកវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានណែនាំទៅឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ចំនួន៨ប្រទេស ត្រូវខិតខំបង្ហាញនូវសក្ដានុពល នៃប្រទេសខ្មែរ ទៅកាន់បរទេស ជាពិសេសថ្នាក់ដឹកនាំ និងអ្នកវិនិយោគ នៃប្រទេសទាំងនោះ ដើម្បីឲ្យពួកគេចាប់អារម្មណ៍ ហើយមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទូតទាំង៨ប្រទេសនោះ រួមមានឯកឧត្តម ឃួន ផុនរតនៈ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំសាធារណរដ្ឋកូរ៉េ និងឯកឧត្តម សោម វិសាល ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប, ប្រទេសអារ៉ាប់ប៊ីសាអូឌីត, ព្រះរាជាណាចក្រម៉ារ៉ុក, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី, សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី, សហភាពអាហ្វ្រិក និងប្រទេសអូម៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងគែរ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ។
ក្នុងជំនួបជំរាបលា ទៅបំពេញបេសកកម្ម នៃទូតខ្មែរប្រចាំប្រទេសទាំង៨ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍ថា ជាការពិតណាស់ ការតែងតាំងនេះពិតជាទំនួលខុសត្រូវដ៏ធំមួយ និងមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា ព្រោះយើងត្រូវលើកកម្ពស់ផលប្រយោជន៍ជាតិ ការការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ ហើយក្នុងតួនាទីភារកិច្ចនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ និងលើកកម្ពស់មុខមាត់ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ។
ជាមួយនេះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានជំរុញដកើទូតប្រចាំប្រទេសទាំង៨ ត្រូវមានតួនាទីពហុវិស័យ ដូចជាការទូតនយោបាយ ការទូតសភា ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ សិល្បៈ សាសនា និងការទូតទេសចរណ៍ជាដើម ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គូសបញ្ជាក់ថា អង្គទូតត្រូវតែមានភាពឈ្លាសវៃ ប៉ិនប្រសព្វ ក្នុងការដឹកនាំ ត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួតថែមទៀត ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ ក៏ដូចជាតំបន់ និងសកលលោកផងដែរ ។
ក្នុងឱកាសនោះ ទូតប្រចាំប្រទេសទាំង៨ បានបង្ហាញការប្ដេជ្ញាចិត្ត នៅពេលទៅបំពេញបេសកកម្ម នឹងខិតខំធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយពីសក្ដានុពល របស់ប្រទេសកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំ និងអ្នកវិនិយោគនៃប្រទេសទាំង៨បន្ថែមទៀត ធ្វើយ៉ាងណាផ្ដល់នូវអត្ថប្រយោជន៍ដល់កម្ពុជា ក្នុងនោះមានវិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច វិស័យទេសចរណ៍ និងវប្បធម៌ជាដើម ខណៈដែលកម្ពុជាកំពុងមានសន្តិភាព ស្ថិរភាពនយោបាយល្អ បើទោះបីជាមានជម្លោះព្រំដែនរយៈពេលខ្លី ជាមួយប្រទេសជិតខាង ៕ អត្ថបទ បាន សុខរិទ្ធិ
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ