ព័ត៌មាន
បីថ្ងៃក្នុងដំណើរបេសកកម្មរបស់សម្តេចធិបតីនៅចិនទទួលបានជោគជ័យធំធេងទាំងក្របខណ្ឌការទូត នយោបាយ និងសេដ្ឋកិច្ច
ក្នុងដំណើរទស្សនកិច្ចចំនួនបីថ្ងៃទៅកាន់ប្រទេសចិន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខណ្ឌ នយោបាយ ការទូត និងសេដ្ឋកិច្ច ខណៈដំណើរទស្សនកិច្ចនោះសម្តេចធិបតីបានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន អគ្គលេខាធិការអង្គការសហប្រជាជាតិ រួមទាំងថ្នាក់ដឹកនាំប្រទេសជាមិត្តជាច្រើនទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក របស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិននោះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅចិនរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញានេះ ក្រៅពីចូលរួមកិច្ចប្រជុំខាងលើសម្តេចធិបតីបានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេសជាច្រើនដោយក្នុងនោះ ក្នុងក្របខណ្ឌនយោបាយ និងការ ទូត សម្តេចធិបតី នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ឯកឧត្តម Khadga Prasad Sharma Oli នាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់ និងជួបសន្ទនាជាមួយ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា រួមទាំងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និង ឯកឧត្តម Wang Huning ប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន។
ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមប្រធានាធិបតី បានចាត់ទុកវត្តមានរបស់សម្ដេចធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាពចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ។
ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទ្វេភាគីសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យាជាដើម។ ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយ ម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតី ក៏បានគាំទ្រ និងផ្ដល់ជំនួយមនុស្សធម៌ ចំនួន២០លានយ៉ន់ ដែលស្មើនឹងជិតបីលានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ។
ដោយឡែកក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគវិញសម្ដេចធិបតីនាយករដ្ឋមន្រ្តីបានឆ្លៀតឱកាសអនុញ្ញាតជូន ឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយបានផ្ដោតសំខាន់លើលទ្ធភាពគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គមធំៗរបស់កម្ពុជា ដែលអាចប្រើប្រាស់ហិរញ្ញប្បទាន ក្រោមកម្មវិធីពហុឆ្នាំរបស់ធនាគារ AIIB។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក៏បានលើកឡើងផងដែរថា ដំណើរបំពេញបេសកកម្មការងារក្រៅប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មការទូតដ៏សកម្មក្លៀវក្លា បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេល២ឆ្នាំ។ ដំណើរបេសកកម្មការងារផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរបស់ សម្តេចធិបតី នាពេលនេះបាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ បន្ទាប់ពីជោគជ័យធំៗ ដែលទទួលបានក្នុងដំណើរបំពេញបេសកកម្មការងារ នៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក កាលពីពេលកន្លងទៅនោះ៕ អត្ថបទ៖ បាន ចក់











-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦