ព័ត៌មាន
ពលករខេត្តស្វាយរៀង ជិត ៤ ពាន់នាក់ ត្រឡប់មកពីប្រទេសថៃ ក្រោមការសម្របសម្រួលដោយ រដ្ឋបាលខេត្ត
ស្វាយរៀង ៖ បន្ទាប់ពីមានព្រឹត្តិការណ៍វិវាទព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដែលបានឈានដល់ការផ្ទុះអាវុធ មកដល់ពេលនេះ ពលករខ្មែរខេត្តស្វាយរៀងដែលបម្រើការងារនៅប្រទេសថៃ ជិត ៤ពាន់នាក់ បានធ្វើដំណើរវិលត្រឡប់មកដល់ផ្ទះសម្បែង។
លោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង និងជាអ្នកសម្របសម្រួល ទទួលពលករមកពីប្រទេសថៃ បានប្រាប់ “ទូរទស្សន៍ BTV” នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះថា គិតមកដល់ពេលនេះ ពលករខ្មែរមានដើមកំណើតក្នុងខេត្តស្វាយរៀង ដែលបានទៅធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកភូមិករ ផ្ទះសម្បែង ដើម្បីបញ្ជៀសគ្រោះថ្នាក់ ដោយអំពើហិង្សានៅប្រទេសថៃ មានចំនួន ៣ ៧៧៨ នាក់ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត។
លោក ដាំ ឃុនពិសី បានបញ្ជាក់បន្ថែមថា នៅក្នុងចំណោមពលករដែលវិលមកពីប្រទេសថៃ ជិត ៤ពាន់នាក់នោះ បានទៅចុះឈ្មោះស្វែងរកការងារធ្វើដោយខ្លួនឯង និងតាមរយៈ វេទិកាស្វែងរកការងារ ដែលរៀបចំដោយរដ្ឋបាលខេត្ត ដោយបានចូលបម្រើការងារនៅតាមរោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខេត្ត ចំនួន ១ ៨១១ នាក់។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា ខេត្តស្វាយរៀងបន្ទាប់ពីរាជរដ្ឋាភិបាល បានបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ បច្ចុប្បន្ន មានក្រុមអ្នកវិនិយោគ និងវិសយ័ឯកជន បានចូលមកបង្កើតរោងចក្រ សហគ្រាស គ្រឹះស្ថាន ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកំសាន្ត សរុប ១ ០០៣ កន្លែង មានកម្មករនិយោជិតបម្រើការងារ សរុបជាង ១៤០ ២០០ នាក់។ បច្ចុប្បន្ន នៅទូទាំងខេត្តប្រឈមខ្វះកម្លាំងពលកម្មបម្រើការងារជាង ១០ ពាន់កន្លែងបន្ទាប់ពីក្រុមអ្នកវិនិយោគចូលមកបង្កើតរោងចក្រសហគ្រាសបន្ថែម នៅក្នុងស្រុក កំពង់រោទ៍ និងស្រុកចន្ទ្រា៕ ដោយ ៖ ភា សារិទ្ធ














-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព