ព័ត៌មាន
កម្ពុជា នឹងរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី៣ ឆ្នាំ២០២៥
ភ្នំពេញ ៖ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំស្តីអំពី ការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី៣ ឆ្នាំ២០២៥ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នាសាលាបុរីកោះពេជ្រ។
លោក ប៉ុក បូរក្ស បានលើកឡើងថា កម្មវិធី “មហោស្រព ភាពយន្តកម្ពុជាអាស៊ី លើកទី៣” ដែលគ្រោងនឹងរៀបចំប្រារព្ធក្រោមកិច្ចសហការរវាងគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាសុី ជាមួយនឹងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺ មិនត្រឹមតែជាសកម្មភាពនៃការជួបជុំផលិតករ សិល្បករ ក្នុងរង្វង់នៃឧស្សាកម្មភាពយន្តក្នុងតំបន់អាសុី ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការពូនជ្រុំនូវ ចំណងមិត្តភាព និង ជាសក្ខីភាពនៃការបង្កើត ភាពជាដៃគូយូរអង្វែង ការគោរពគ្នាទៅវិញទៅ មកក្នុងចំណោម ប្រជាជាតិនានា ព្រមទាំងបានរួមចំណែកក្នុងការលើកកម្ពស់ កិច្ចសន្ទនាវប្បធម៌ និងបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។ លើសពីនេះ ក្រៅពីការរៀបចំមហោស្រព គណៈកម្មការក៏នឹងរៀបចំកម្មវិធីវេទិកាឧស្សាហកម្មភាពយន្ត ដែលនឹងក្លាយជាកម្មវិធីដ៏សំខាន់ដើម្បីចែករំលែកចំណេះដឹងបទពិសោធក្នុងឧស្សាហកម្មភាពយន្ត ដោយមានការចូលរួមពីវាគ្មិនកិត្តិយសដែលមកពីបណ្ដាប្រទេសនានានៅក្នុងតំបន់អាស៊ី និងមានបទពិសោធច្រើនឆ្នាំនៅក្នុងឧស្សាហកម្មភាពយន្ត ។ វេទិកានេះនឹងផ្តល់ជាចំណេះដឹងបន្ថែម ព្រមទាំងបទពិសោធថ្មីជូនដល់អ្នកចូលរួមទាំងអស់។
សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍សង្ខេបនៃការរៀបចំមហោស្រពខាងលើនេះ ចាប់ពីបើកទទួលពាក្យចូលរួម នាដើមខែឧសភា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មការទទួលបានភាពយន្តខ្នាតវែងមកពីទូទាំងអាស៊ី ចូលរួមប្រកួតប្រជែងសរុប៦០ចំណងជើង និងភាពយន្តខ្នាតខ្លីចំនួន៩០ចំណងជើង ដោយក្នុងនោះមានភាពយន្តខ្នាតវែងកម្ពុជា ចំនួន២ និងខ្នាតខ្លីចំនួន១៧។ គណៈមេប្រយោគ សម្រាប់ពិនិត្យវាយតម្លៃភាពយន្តមានចំនួន ៤រូប មកពីប្រទេសចិន ឥណ្ឌា ម៉ាសេដូនេ និងកម្ពុជា នឹងធ្វើការជ្រើសរើសស្នាដៃភាពយន្ត និងម្ចាស់ជ័យលាភីដើម្បីទទួលពានរង្វាន់សរុបចំនួន ២១ពានរង្វាន់។ ជាមួយនេះ ស្នាដៃភាពយន្តដែលទទួលបានជ្រើសរើសនឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្ត Fable Cinema ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៕
អត្ថបទ រដ្ឋា











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព