ព័ត៌មាន
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញចុះជួប និងឈ្វេងយល់ អំពីសភាពការណ៍ថ្មីៗជាមួយរដ្ឋបាលខេត្តស្វាយរៀង
ក្នុងនោះសម័យប្រជុំលើកទី៣ និងលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥នេះ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត នៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ លោកជំទាវប្រធានក្រុម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ចុះជួបនាពេលនេះ គឺដើម្បីទទួលបានព័ត៌មានសំខាន់ៗអំពី សភាពការណ៍ដែលកើតមាននៅតាមសមរភូមិព្រំដែនប្រទេសកម្ពុជា-ថៃ តើក្នុងខេត្តស្វាយរៀង មានកងទ័ពពលី និងរបួស ព្រមទាំងកំពុងឈរជើងក្នុងសមរភូមិព្រំដែនប្រទេសកម្ពុជា-ថៃមានប៉ុន្មាននាក់ និងគ្រួសារបងប្អូនកងទ័ពនៅក្នុងខេត្ត និងតាមតំបន់ភៀសសឹកមានប៉ុន្មានគ្រួសារ។ ទន្ទឹមនឹងនេះ ពលករដែលត្រឡប់ពីប្រទេសថៃវិញមានប៉ុន្មាននាក់ ហើយខេត្តបានចាត់វិធានការណ៍យ៉ាងដូចម្តេចសម្រាប់ពលករវិលត្រឡប់ពីថៃវិញ ដោយខេត្តមានគោលការណ៍យ៉ាងណាក្នុងការដោះស្រាយចំពោះបញ្ហាកងទ័ព គ្រួសារកងទ័ព និងពលករចំណាកស្រុកមកពីប្រទេសថៃ ក៏ស្វែងយល់នូវបញ្ហាប្រឈមផ្សេងទៀតដែលអាជ្ញាធរខេត្តស្វាយរៀងជួបផលវិបាកក្នុងការអនុវត្តការងារ ដើម្បីពិភាក្សារួមគ្នារិះរកវិធីដោះស្រាយ តាមសមត្ថកិច្ច និងតាមលទ្ធភាពជាក់ស្តែង។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លោកជំទាវប្រធានក្រុម បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងារ របស់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្គ្រាមឈ្លានពានពីថៃ៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព