ព័ត៌មាន
ម៉ូតូចំនួន៥៦គ្រឿង និងគ្រឿងឧបភោគបរិភោគត្រូវបាននាំយកចែកផ្ដល់ជូនវីរកងទព័ជួរមុខ និងពលរដ្ឋភៀសសឹក
ម៉ូតូចំនួន ៥៦គ្រឿង ថវិកា រួមនិង គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដែលជា អំណោយសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ សប្បុរសជន នៅសហរដ្ឋអាមេរិក ពុទ្ធបរិស័ទក្នុងខេត្ត និងក្រៅខេត្ត ផ្ដល់តាមរយសាលាគណ ត្រូវបាន ព្រះវិសុទ្ទិញ្ញាណ មុំ សយ ព្រះមេគណខេត្ត នាំយកទៅ ចែកផ្ដល់ជូនដល់វីរកងទ័ពជួរមុខ ឈរការពារបូរណភាពទឹកដី រួចរាល់ហើយ កាលពីថ្ងៃទី ៣០ និងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះដែរ ព្រះវិសុទ្ធញ្ញាណ មុំសយ ក្នុងនាមព្រះសង្ឃ និងសប្បុរសជន ក្នុងនិងក្រៅប្រទេស បាននាំមកនូវសេចក្តី នឹករលឹកជូនចំពោះ វីរកងទ័ព ដែលឈរជើងការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ និងការលះបង់ សាច់ស្រស់ឈាមស្រស់ៗ ផ្សារភ្ជាប់ ទៅនឹង មហាពលីកម្ម មិនអាចកាត់ថ្លៃបាននេះ ។
ព្រះសង្ឃ និងសប្បុរសជនសូម បួងសួងដល់គុណព្រះរតនត្រ័យ ទេវតា ថែរក្សា ប្រាសាទ ព្រះវិហារ និងតំបន់ផ្សេងៗទៀត ជួយប្រោសព្រំ ដល់ វីរកងទ័ព ជួបតែសេចក្តីសុខ គ្រប់ប្រការ ក្នុងមនោសញ្ចេតនា ផ្សារភ្ជាប់ កងទ័ពនៅសមរភូមិក្រោយ ថ្ងៃនេះ តាមរយៈសាលាគណខេត្ត សូម ផ្ញើជូនសម្ភារៈ គ្រឿងឧបភោគបរិភោគថវិកា ដើម្បីសម្រួលដល់កិច្ចការ ដំណើរការ ការពារជាតិ និងជីវភាពបន្ថែម ៕







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព