ព័ត៌មាន
ពលករខ្មែរខេត្តស្វាយរៀង បម្រើការងារនៅប្រទេសថៃ ជិត៤ពាន់នាក់ បានវិលត្រឡប់មកផ្ទះសម្បែងវិញ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត
លោកដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង និងជាអ្នកសម្របសម្រួល ទទួលពលករមកពីប្រទេសថៃ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គិតមកដល់ខែកញ្ញា ២០២៥នេះ ពលករខ្មែរ ដែលមានដើមកំណើត នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ហើយបានទៅធ្វើការនៅប្រទេសថៃ ពួកគាត់បានធ្វើការ វិលត្រឡប់ មក ផ្ទះសម្បែងវិញ មានចំនួន៣ពាន់៧៧៨នាក់ហើយ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត ។
លោកបានបញ្ជាក់បន្ថែមថា នៅក្នុងចំណោម ពលករ ដែលវិលមកពីប្រទេសថៃ ជិត៤ពាន់នាក់នោះ បច្ចុប្បន្នពួកគាត់បានទៅចុះឈ្មោះស្វែងរកការងារធ្វើដោយខ្លួនឯង និងតាមរយៈ វេទិកាស្វែងរកការងារធ្វើ ដែលរៀបចំដោយរដ្ឋបាលខេត្ត ពួកគាត់ បានចូលបម្រើការងារ ចំនួន ១ពាន់៨១១នាក់ នៅតាមរោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខេត្ត ដើម្បីនិរន្តភាពជីវភាពប្រចាំថ្ងៃ ។
តាមរបាយការណ៍របស់មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅទូទាំងខេត្តស្វាយរៀង កង្វះកំលាំងពលកម្មបំរើការងារជាង ១ម៉ឺនកន្លែង បន្ទាប់ពីក្រុមអ្នកវិនិយោគចូលមកបង្កើតរោងចក្រសហគ្រាសបន្ថែម នៅក្នុងស្រុក កំពង់រោទ៍ និងចន្ទ្រា ។






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព