ព័ត៌មាន
IMF វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ នឹងសម្រេចបានក្នុងរង្វង់ ៤,៨%
ក្រុមជំនាញការបេសកកម្ម IMF វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ នឹងសម្រេចបានក្នុងរង្វង់ ៤,៨% ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់ អាម៉េរិក និងភាពតានតឹងនៅតាមបណ្ដោយព្រំដែនគោកកម្ពុជា-ថៃ។
លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម (IMF) ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមជំនាញ ការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះលោកបានជម្រាបជូនពីលទ្ធផលនៃការវាយតម្លៃ លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ថា, កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤,៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់ នៃភាព មិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលដែល មានស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនគោកកម្ពុជា-ថៃ។
យ៉ាងណាមិញ, ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ, បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ច កម្ពុជានៅបន្តរក្សានូវភាពធន់ និងរក្សាចលនការកំណើនក្នុងឆ្នាំ២០២៥ និងរយៈពេលមធ្យមខាងមុខ, កម្ពុជានៅបន្តប្រឈម នឹងហានិភ័យចម្បងមួយចំនួនរួមមាន៖ ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ការថមថយនៃហិរញ្ញប្បទានដែលមានកម្រិត សម្បទានខ្ពស់, ភាពតានតឹងនៃជម្លោះព្រំដែនគោកកម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និងការកើនឡើងនៃសម្ពាធ បំណុល ក្នុងវិស័យហិរញ្ញវត្ថុជាដើម ។
លោកប្រធានក្រុមបេសកកម្ម បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនការក្នុងគន្លងនៃកំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយ ប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្នុងនោះការកៀរគរចំណូលនៅតែបន្តជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខ និងការបន្តលើក កម្ពស់ផលិតភាព ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈ ការដាក់ចេញនូវគោលនយោបាយ ចម្រុះ រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ, និងការកែទម្រង់ជារចនាសម្ព័ន្ធ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង អំណរគុណ និងការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមជំនាញការបេសកកម្ម Article IV, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានធ្វើការកត់សម្គាល់ពីសង្គតិភាពនៃនិន្នាការកំណើន និងការវាយតម្លៃកំណើនតាមវិស័យសំខាន់ៗក្នុងឆ្នាំ ២០២៥ បើទោះជាទំហំ និងការរំពឹងទុកសម្រាប់រយៈពេលខាងមុខ នៅមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។ ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងគិតគូរដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ ឱ្យចំគោលដៅ និងទាន់ពេលវេលាជាបន្តបន្ទាប់ ពិសេសដល់ក្រុមគ្រួសាររងគ្រោះដោយសារបញ្ហាជម្លោះតាមព្រំដែនគោកកម្ពុជា-ថៃ និងបងប្អូនពលករ ដែលវិលត្រឡប់មកមាតុភូមិវិញ ព្រមទាំងបន្តដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធដូចជា៖ ការបង្កើន ផលិតភាព, ការលើកកម្ពស់សមត្ថភាពពលកម្ម, ការពង្រឹងអភិបាលកិច្ច, ការបង្កើនបរិយាកាសទាក់ទាញវិនិយោគ, និងការ ធ្វើពិពិធកម្មទីផ្សារនាំចេញ សំដៅប្រែក្លាយបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ ទៅជាកាលានុវត្តភាពក្នុងការជំរុញកិច្ច អភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន3 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន2 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន3 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
PR NEWS4 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»