ព័ត៌មាន
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានកំពុងគាំទ្រដល់ធុរកិច្ចថ្មីឱ្យក្លាយជាសហគ្រិនមានសក្តានុពល
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”បានកំពុងគាំទ្រដល់ធុរកិច្ចថ្មី ឱ្យក្លាយទៅជាក្រុមហ៊ុនដែលអាចផ្តល់នូវសេវាកម្ម និងផលិតផលថ្មីៗប្រកបដោយសក្តានុពល ឆ្លើយតបទៅនិងតម្រូវការទីផ្សារ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងនៅក្នុងការរៀបចំ «ថ្ងៃបទ បង្ហាញបញ្ច្រាស» នៃកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី៥ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា កម្មវិធីពន្លឿនអាជីវកម្ម ថ្នាលឌីជីថល គឺជាកម្មវិធីគាំទ្រដល់ធុរកិច្ចថ្មី ដែលអាចបង្កើត និងផ្ដល់ជាថ្នាលឌីជីថល ឬដំណោះស្រាយបែបឌីជីថលប្រកបដោយ នវានុវត្តន៍ ឆ្លើយតបនឹងតម្រូវការទីផ្សារ តាមរយៈនៃការជ្រោមជ្រែងធុរកិច្ចថ្មី ដែលមានសក្តានុពលខ្ពស់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ថ្មីនៅកម្ពុជា ជំរុញឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញកម្មវិធីពន្លឿនអាជីវកម្មខាងលើ គិតមកដល់ពេលនេះ, ធុរកិច្ចបណ្តុះថ្មីដែលបានជ្រើសរើស ដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មានចំនួន ៣៦ ក្រុមរួចហើយ ក្នុងនោះធុរកិច្ចដែលកំពុងដំណើរការអាជីវកម្មមានចំនួន ១៩ ក្រុម ដោយពួកគាត់កំពុងយកបច្ចេកវិទ្យា គឺជាដោះស្រាយបញ្ហាប្រឈមមានភាពកាន់តែប្រសើរ ចំណែកលទ្ធភាពដែលពួកគាត់ ហក់ចូលទីផ្សារក៏កាន់តែខ្ពស់ជាងមុន ដោយសារមានយន្តការគាំទ្រច្បាស់លាស់ ពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងពីដៃគូ គាំទ្រមួយចំនួនទៀត ព្រមទាំងការយល់ដឹងអំពីតម្លៃនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពីប្រជាពលរដ្ឋ លើការទទួលយកពីការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទាំងនោះផងដែរ។
ឯកឧត្តមបណ្ឌិត តាំង ងួនលី បានបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” គឺមជ្ឈមណ្ឌលមួយ ជួយការបណ្តុះធុរកិច្ច, ការពន្លឿនធុរកិច្ច, ការជួយកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលជាការងារស្នូលរបស់មជ្ឈមណ្ឌល ក្នុងបេសកម្មបន្តបណ្តុះធុរកិច្ចថ្មីជា បន្តបន្ទាប់ ក្នុងការអភិវឌ្ឍទិដ្ឋភាពនៃធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើមសកម្មភាពថ្មីៗ បន្ថែមទៀត ដើម្បីបន្តការបណ្ដុះបណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះស្មារតីឱ្យក្លាយជាសហគ្រិនឆ្នើម ចូលរួមដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ