ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល៖ ចំនួនគម្រោងវិនិយោគ ៨ខែ ឆ្នាំ២០២៥ គឺជាតួលេខបំបែកកំណត់ត្រាច្រើនជាងគេ ៣០ឆ្នាំមកនេះ
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា តួលេខ ចំនួនគម្រោងវិនិយោគ រយៈពេល៨ខែ ឆ្នាំ២០២៥នេះ គឺជាតួលេខបំបែកកំណត់ត្រាច្រើនជាងគេ ចាប់តាំងពីបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំកន្លងមក។
ក្នុងជំនួប ទទួលការសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Ritesh Kumar Singh នាយកប្រតិបត្តិតែងតាំងថ្មីរបស់ ក្រុមហ៊ុនស្មាត អាស្សាតា (Smart Axiata) នារសៀលថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញថា រយៈពេល ៨ខែដំបូង ឆ្នាំ២០២៥ មានគម្រោងវិនិយោគជិត ៥០០គម្រោង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អត្រានេះគឺច្រើនជាងរយៈពេលពេញមួយឆ្នាំ២០២៤ ដែលមាន ៤១៤គម្រោង។ តួលេខរយៈពេល៨ខែ ឆ្នាំ២០២៥នេះ គឺជាតួលេខបំបែកកំណត់ត្រាច្រើនជាងគេ ចាប់តាំងពីបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំកន្លងមក។
ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីវឌ្ឍនភាព នៃការងារទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈការគោះទ្វារវិនិយោគនៅបរទេស ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យបានគ្រប់ពេលវេលា គ្រប់ទីកន្លែង បង្កើតតម្លាភាព ប្រសិទ្ធភាព ជាពិសេសការប្រើប្រាស់ e-Signature e-Stamp និង QRCode verify ផ្តល់លទ្ធភាពឱ្យធ្វើការពិនិត្យនីតិវិធី និងអនុម័តគម្រោង ដោយចុះហត្ថលេខា និងត្រាអេឡិចត្រូនិក បានលឿនរហ័ស និងចេញវិញ្ញាបនបត្រជាទម្រង់ឌីជីថលសម្រាប់ប្រើប្រាស់ជាផ្លូវការបានតែម្តង។
គួរបញ្ជាក់ថា រយៈពេល ៨ខែ នៃ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
គួរបញ្ជាក់បន្ថែមថា ក្រុមហ៊ុនស្មាត អាស្សាតា បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ បច្ចុប្បន្នបានបង្កើតការងារជូនប្រជាពលរដ្ឋជិត ៥ម៉ឺនកន្លែងទូទាំងប្រទេស បម្រើដល់អតិថិជនជាង ៨លាននាក់ ក្រោយទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ស្របតាមការកំណត់ក្នុងច្បាប់ ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តជាធរមាន៕







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ