ព័ត៌មាន
មន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ទទួលបានការបំពាក់បំប៉នការងារព័ត៌មានវិទ្យា
ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំពាក់បំប៉នជំនាញការងារចាត់តាំងកសាងបក្ស និងព័ត៌មានវិទ្យា ( IT ) ជូនដល់មន្ត្រីគណបក្សថ្នាក់ខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុងនិងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា (IT)ចំនួន២០០នាក់ នៅទីស្នាក់ការរគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ។
ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ឯកឧត្តម កែវ រតនៈ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ តែងតែយកចិត្តទុកដាក់និងជម្រុញគណបក្សខេត្ត ក្នុងការរៀបចំចាត់តាំងក្រុមការងារចុះជួយមូលដ្ឋានស្រុក ក្រុងទាំង៧ និង៤៩ឃុំ សង្កាត់ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ ចំនួន៣០៩.៣០៧នាក់ ក្នុងនោះមានសមាជិកបក្សចំនួន២៦១.៤២២នាក់ ស្មើនឹង៨៤.៥២ %។ ក្នុងនាមប្រធានគណកម្មាធិការគណបក្សខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សោម សឿន និងសហការី បានអញ្ជើញជាអធិបតីនិងវាគ្មិនឧទ្ទេសនាមឯកសារវគ្គបំពាក់បំប៉នជំនាញការងារចាត់តាំង កសាងបក្ស និងព័ត៌មាន វិទ្យា IT លើការងារគ្រប់គ្រងទិន្នន័យសមាជិកបក្សនិងមន្ត្រីបក្សក្នុងប្រព័ន្ធ(SERVER) ដល់មន្ត្រីគណបក្សថ្នាក់ខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុងនិងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា(IT) ដើម្បីបង្កើនចំណេះដឹងបន្ថែម។
ក្នុងឱកាសនោះ ឯកឧត្តម សោម សឿន បានលើកឡើងថាគោលបំណងសំខាន់គឺលើកកម្ពស់ការយល់ដឹងអំពីតួនាទី ភារកិច្ចនិងរបៀបរបបធ្វើការងាររបស់គណៈចាត់តាំងនៃគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អំពីគោលការណ៍ការងាររៀបចំរចនាសម្ព័ន្ធនិង អង្គការ ចាត់តាំង ។ លើមូលដ្ឋាននេះពង្រឹងលើកកម្ពស់សមត្ថភាព និងស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមកោលការណ៍កំណត់របស់បក្ស ធ្វើជាសេនាធិការជូនគណៈកម្មាធិការគណបក្ស ដើម្បីពង្រឹងប្រសិទ្ធិភាពនៃការដឹក នាំរបស់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ ព្រមទាំងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងជំនឿគាំទ្រចំពោះគណបក្ស។ ឯកឧត្តម បានលើកឡើងទៀតថា ឯកសារនៃវគ្គបំពាក់បំប៉ននេះមាន៤ផ្នែកគឺ ផ្នែកទី១-គោលការណ៍ការងារចាត់តាំងកសាងបក្ស និងតួនាទី ភារកិច្ចរបស់គណៈចាត់តាំង។ ផ្នែកទី២- គោលការណ៍ការងាររៀបចំរចនាសម្ព័ន្ធ អង្គការចាត់តាំងនិងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់និងអង្កការចាត់តាំងមូលដ្ឋានចំណុះ។ ផ្នែកទី៣-គោលការណ៍ការងារគ្រប់គ្រង កសាង និងពង្រឹង ពង្រីកសមាជិកគណបក្ស។ផ្នែកទី៤-គោលការណ៍ការងារគ្រប់គ្រងទិន្នន័យបញ្ជីឈ្មោះសមាជិកគណបក្សនិង មន្ត្រីបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា (IT)។ ដូច្នេះសូមឱ្យសិក្ខាកាមទាំងអស់ខិតខំត្រង់ត្រាប់ស្តាប់ការពន្យល់ណែនាំ បង្ហាត់បង្ហាញពីសំណាក់គ្រូឧទ្ទេសដោយសង្ឃឹមថា ទទួលបានចំណេះដឹងថ្មីៗដើម្បីពង្រឹងពង្រីកសមត្ថភាពពិតប្រាកដឈានទៅដល់ការឯកភាពគ្នាជាធ្លុងមួយក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សឱ្យកាន់តែរឹងមាំនិងបន្តទៅរៀបចំគ្រប់គ្រងតាមប្រ ព័ន្ធបច្ចេកទេសព័ត៌មានវិទ្យា នៃប្រព័ន្ធSER VERRរបស់គណៈចាត់តាំងគណៈកម្មាធិការកណ្តាល៕





-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 day agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦