ព័ត៌មាន
វត្ដអារាមក្នុងខេត្ដសៀមរាបរៀបចំរួចរាល់ សម្រាប់ពិធីកាន់បិណ្ឌ និងអំនាវនាវឱ្យរក្សាបរិស្ថានស្អាតអនាម័យល្អ
ព្រះសង្ឃក្នុងខេត្ដសៀមរាប បានឱ្យដឹងថា នៅតាមវត្ដអារាម បានរៀបចំរួចរាល់ហើយ សម្រាប់ពិធីកាន់បិណ្ឌនិងភ្នំបិណ្ឌក្នុរយៈពេល១៥ថ្ងៃ និងអំនាវនាវឱ្យពុទ្ធសាសនិកជន រក្សាបរិស្ថានស្អាត អនាម័យល្អ ក្នុងវត្ដអារាមឱ្យបានស្អាតជានិច្ច ស្របតាមទីក្រុងស្អាត ទេសចរប្រសើរ។
ព្រះតេជគុណ ស រ៉ា ព្រះគ្រូចៅអធិការវត្តត្រាំនាគ ក្រុងសៀមរាប ព្រះអង្គបានផ្តំាផ្ញើដល់ពុទ្ធបរិស័ទ និងយុវជនក្មេងៗឱ្យស្រឡាញ់បរិស្ថាន និងរក្សាបាននូវគុណតម្លៃប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ដើម្បីឱ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីអារាមប្រកបដោយភាពសុខដុមរមនានិងសាមគ្គីធម៌ ទៅតាមជំនឿប្រពៃណីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ព្រះអង្គមានសង្ឃដីកាបន្ដថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ជាពិធីបុណ្យជាតិដ៏សំខាន់ និងមិនអាចខ្វះបាន ដែលប្រជាពុទ្ធបរិស័ទ្ធ តែប្រារព្ធតាំងពីដូនតាមក ជាពិសេសពីបោះបាយបិណ្ឌមិនត្រឹមតែជាជំនឿដែលបានចាក់ឫសយ៉ាងជ្រៅ ទៅក្នុងផ្នត់គំនិតជនជាតិខ្មែរប៉ុណ្ណោះទេ តែពិធីនេះ បានក្លាយទៅជាប្រពៃណី និងបង្កប់ន័យអប់រំ ផងដែរ។
ព្រះវិភត្តិមុនីញ្ញាណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ ព្រះអង្គមានសង្ឃដីកាថា ក្នុងឱកាសកាន់បិណ្ឌ១៥ថ្ងៃ ក៏មានពិធីបោះបាយបិណ្ឌនិងពិធីសាសនាផ្សេងៗទៀត ព្រមទាំងបានរៀបចំពិធីបាំងស្កូលដល់ព្រលឹងវីរៈកងទ័ពដែលបានពលីជីវិតក្នុងការពារបូរណៈទឹកផងដែរ។ព្រះអង្គបន្ដថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ ព្រះអង្គបានរៀបចំរួចរាល់ហើយ សម្រាប់ប្រជាពលរដ្ឋខែ្មរ ដែលតែងតែនាំគ្នាទៅប្រារព្ធពិធី និងបោះបាយបិណ្ឌនៅតាមវត្តអារាម នាពេលទៀបភ្លឺជារៀងរាល់ថ្ងៃ ។ ជាមួយគ្នានេះ ក្នុងពិធីនេះ ក៏មានការផ្សព្វផ្សាយពីសារៈសំខាន់ផ្សេងទៀតតាមរយៈព្រះធម៌ទេសនា ដូច ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញាន គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសការបញ្ជ្រាបនូវព្រះធម៌។
សូមរំលឹកថា ពិធីកាន់បិណ្ឌ និងភ្នំបិណ្ឌ បានប្រារព្ធឡើង នៅថ្ងៃ១៣រោជខែភទ្របទ ឆ្នាំម្សាញ់សប្ដស័ក ពុទ្ធសករាជ២៥២៩ ត្រូវនឹងពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៥នេះ។បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា៕












-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន