ព័ត៌មាន
កូនឈើចម្រុះជាង៨ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកជូនដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងពលរដ្ឋយកទៅដាំដុះកាលពីចុងខែសីហា
សៀមរាប៖ កូនឈើចម្រុះចំនួន៨,២៧០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកជូនដោយឥតគិតថ្លៃពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅដើម្បីយកទៅដាំដុះបង្កើតភាពបៃតនៅតាមវត្តអារាម សាលារៀន និងផ្ទះសម្បែង។
ក្នុងនោះបានប្រគេនកូនឈើចម្រុះជូនព្រះអង្គ ឈឿន ឆិត គង់នៅវត្តគោកប៉ាទ្រី ក្រុងសៀមរាប ចំនួន៦០០ដើម ដើម្បីយកទៅដាំនៅតាមបរិវេណវត្តអារាម ក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម និងឈើទាល៣០០ដើម។
ផ្តល់កូនឈើចម្រុះជូនតំណាងរដ្ឋបាលក្រុងសៀមរាប និងតំណាងរដ្ឋបាលស្រុកប្រាសាទបាគង ចំនួន២,១៩០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវក្នុងឃុំ សង្កាត់ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៦៩០ដើម គគីរ៦០០ដើម ឈើទាល៤០០ដើម និងក្ងោក៥០០ដើម។
ផ្តល់កូនឈើចម្រុះជូនតំណាងលោក ឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត មេបញ្ជាការរងយោធភូមិភាគទី៤នៃកងទ័ពជើងគោក ចំនួន៨០០ដើម ដើម្បីយកទៅដាំនៅបរិវេណទីបញ្ជាការមុខយោធភូមិភាគទី៤ ប្រចាំទិសទី១ (ខេត្តព្រះវិហារ)។ កូនឈើទាំងនោះរួមមាន ក្ងោក៣០០ដើម និងលឿងរាជ៥០០ដើម។
ផ្តល់កូនឈើចម្រុះជូនលោក លី ម៉ឹង តំណាងក្លឹបធនធានមនុស្សខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំលំអតាមផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ក្ងោក៣០០ដើម និងឥន្ទនេល២០០ដើម។
ផ្តល់កូនឈើចម្រុះ ចំនួន៣,២០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន និងដាំនៅបរិវេណស្នាក់ការមបព ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប នៅស្រុកបន្ទាយស្រី និងនៅតាមផ្លូវពីខ្លោងទ្វារដីឆ្នាំងដល់ខាងជើងប្រាសាទព្រះខ័ននៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១,០០០ដើម គ្រញូង២០០ដើម បេង២០០ដើម ចាមរី៦០០ដើម ក្ងោក១,១០០ដើម និងក្ងោកតូច១០០ដើម ។
ផ្តល់កូនឈើចម្រុះជូនលោក ឡុច តុញ លោកស្រី ព្រំ សុវណ្ណរ័ត្នន៍ លោក ហ៊ុល ហឹស និងលោក ឆាន គាន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ៦៨០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន នៅបរិវេណសាលារៀន និងវត្តអារាម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៦៥ដើម បេង១៥ដើម ពពេល២៥០ដើម ក្ងោក៥០ដើម ព្កុល៥០ដើម ត្របែកព្រៃ៥០ដើម និងរាំងទឹក២០០ដើម។ ។
ផ្តល់កូនឈើចម្រុះជូនលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម បេង៥០ដើម គគីរ៥០ដើម ឈើទាល៥០ដើម កកោះ៥០ដើម និងរំដួល៥០ដើម៕


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង