ព័ត៌មាន
កម្ពុជា-ម៉ាឡេស៊ី បង្កើនកិច្ចសហប្រតិបត្តិការជំរុញបរិយាកាសធ្វើធុរកិច្ចឱ្យកាន់តែខ្លាំងក្លាជាមួយគ្នា
សមាគមសហគ្រិនវីម៉ូកម្ពុជា និងសមាគមពាណិជ្ជករម៉ាឡេស៊ី-កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការផ្គូរផ្គងពាណិជ្ជកម្ម រវាងធុរកិច្ច ប្រទេសទាំងពីរ ដើម្បីស្វែងរកដៃគូចែកចាយផលិតផល និងឱកាសវិនិយោគ ដើម្បីជំរុញបរិយាកាសការធ្វើធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់ តែខ្លាំងក្លា។
ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម ការផ្គូរផ្គងសហគ្រិនកម្ពុជា-ម៉ាឡេស៊ី ២០២៥ នេះថា ជុំវិញការធ្វើពាណិជ្ជ និងវិនិយោគ, សមាគមបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ធុរកិច្ចដែលជាសមាជិក តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែងរកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម គឺមានគោលដៅសំខាន់ ជំរុញដល់កិច្ចដំណើរការ អាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកបដោយជោគជ័យ គឺមិនត្រឹមជួយបង្កើតប្រាក់ចំណូលដល់ពួកគាត់ ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមក្នុងសេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហានេះ សមាគមបានបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធជាច្រើន ទាំងជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្ហាញពីសក្តានុពលគ្នាទៅវិញទៅមក ទាំងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ជាក់ស្តែងការរៀបចំជំនួប សហគ្រិនរវាងកម្ពុជា-ម៉ាឡេស៊ី នៅពេលនេះ បានធ្វើឱ្យធុរកិច្ចនៃប្រទេសទាំងពីរ ចែករំលែកនូវបទពិសោធន៍ និងបង្ហាញគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ អាជីវកម្ម និងពាណិជ្ជកម្ម ជាពិសេសការស្វែងដៃគូពាណិជ្ជកម្ម និងវិឱកាសនិយោគផងដែរ, ជាពិសេសការ បង្កើតនូវកិច្ចសហប្រតិបត្តិការ ជំរុញនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ីឱ្យបានកាន់តែច្រើន។
លោក Dato’ Sri Ricky Yaw ប្រធានស្ថាបនិកសមាគមពាណិជ្ជករម៉ាឡេស៊ី-កម្ពុជា បានលើកឡើងពីសក្តានុពលប្រទេស កម្ពុជា បានធ្វើឱ្យវិនិយោគិនម៉ាឡេស៊ីមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ និងបានបង្ហាញពីក្រុមហ៊ុនម៉ាឡេស៊ីមួយចំនួន ដែលកំពុង ទទួលបានជោគជ័យលើការធ្វើអាជីវកម្មនៅកម្ពុជា បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជាផងដែរ។ ចំណែកជំនួប អាជីវកម្ម ការផ្គូរផ្គងសហគ្រិនកម្ពុជា-ម៉ាឡេស៊ីនៅពេលនេះ លោករំពឹងថា ធុរកិច្ចនៃប្រទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរនូវ បទពិសោធន៍ ការរស្វែងរកដៃគូចែកចាយផលិតផល និងវិនិយោគរវាងគ្នាទៅវិញទៅមក ដើម្បីជំរុញបរិយាកាសដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យបានកាន់តែខ្លាំងក្លា។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី, បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់ប្រមាណជិត ៦០០ លានដុល្លារ កើនឡើងជាង ១១% ក្នុងនោះកម្ពុជាបាននាំចេញមានចំនួនទឹកប្រាក់ជាង ៧៨ លានដុល្លារ កើនជាង ២% ខណៈការនំាចូលពី ម៉ាឡេស៊ី មានទឹកប្រាក់ជាង ៥១៩ លានដុល្លារ កើនជាង ១២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង