ព័ត៌មាន
ប្រធានសមាគមស្បែកជើងនៅកម្ពុជា៖ រោងចក្រស្បែកជើងជាច្រើន បន្តប្រកាសជ្រើសរើសកម្លាំងពលកម្ម
ភ្នំពេញ៖ ប្រធានសមាគមស្បែកជើងនៅកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ រោងចក្រ សហគ្រាសដែលជាសមាជិកក្នុងសមាគមរបស់លោក កំពុងតែមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀត សម្រាប់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ ក៏ដូចជាបងប្អូនដែលមិនទាន់មានការងារធ្វើ។
នេះបើតាមការបញ្ជាក់របស់ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋទើបត្រឡប់មកពីថៃចំនួនជាង ៥០០នាក់បន្ថែមទៀត ដែលទើបទទួលបានការងារក្នុងរោងចក្រស្បែកជើង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។ អ្នកឧកញ៉ា បានឱ្យដឹងថា បើទោះបីជាមានការជួយសម្របសម្រួល ស្វែងរកកម្លាំងពលកម្ម និងជួយផ្គូរផ្គងការងារជាច្រើន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគម និងដៃគូពាក់ព័ន្ធនានាក៏ដោយ ប៉ុន្តែសព្វថ្ងៃនេះក្រៅពីរោងចក្រក្នុងវិស័យស្បែកជើង ក៏មានក្រុមហ៊ុនជាច្រើនផ្សេងទៀត បន្តប្រកាសតម្រូវការកម្លាំងពលកម្មជាច្រើននាក់ថែមទៀត ដោយសារោងចក្រមានការពង្រីកអគារបន្ថែម ក្នុងនោះត្រូវការជំនាញផ្នែកដេរ ផ្នែកវេចខ្ចប់ និងផ្នែកពិនិត្យគុណភាពជាដើម។ អតីតពលករមកពីថៃ បច្ចុប្បន្នជាកម្មការិនីរោងចក្រស្បែកជើង ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិយាយឱ្យដឹងថា ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៅថៃ អ្នកស្រីបានមើលឃើញថា ការរស់នៅនិងធ្វើការនៅស្រុកគេ ពិតជាលំបាកច្រើន ទាំងការទំនាក់ទំនង ការហូបចុក ជាពិសេសការរស់នៅឆ្ងាយពីក្រុមគ្រួសារកូនចៅ ហើយប្រាក់ឈ្នួលក៏មិនលើសគ្នាជាដើម។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេល ២ខែកន្លងមកនេះ បានស្វែងរកឱកាសការងារជូនអតីតពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញរាប់សែនកន្លែង។ ក្នុងនោះ មានអតីតពលករប្រមាណ ២១ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលស្ថិតនៅក្នុងប្រព័ន្ធ។ ដោយឡែក អតីតពលកររាប់ម៉ឺន រាប់សែននាក់ផ្សេងទៀត បានធ្វើការងារនៅតាមការដ្ឋានសំណង់, សិប្បកម្ម, អាជីវកម្ម និងកសិដ្ឋានផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងប្រព័ន្ធ។ ក្រសួងការងារ បានណែនាំអ្នកចង់ស្វែងរកការងារ ជាពិសេសពលករមកពីថៃ ចង់សួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងទៅកាន់ ១២៩៧៕អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត