ព័ត៌មាន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំអំណោយជូនជនភៀសសឹក នៅខេត្តព្រះវិហារ
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយគណៈប្រតិភូអមដំណើរ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមានជា អង្ករ ទឹកសុទ្ធ តង់ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួន មកចែកជូនបងប្អូនប្រជាពលរដ្ឋជនភៀស សឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចទាំងទ្វេ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ដែលសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព និងវីរយុទ្ធជនគ្រប់រូប ដែលបានបំពេញភារកិច្ច ដើម្បីការពារបូរណភាពទឹកដី។ ហើយគ្រប់ការលះបង់សាច់ស្រស់ ឈាមស្រស់ទាំងអស់របស់វីរយុទ្ធជនត្រូវបានថ្នាក់ដឹកនាំជាតិ ចងចាំ និងដឹងគុណជានិច្ច ហើយក្រុមគ្រួសាររបស់វីរយុទ្ធជននឹងមិនត្រូវបានបំភ្លេចចោលឡើយ។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ ក្តីស្រឡាញ់ ក្តីអាណិតអាសូរ គិតគូរអំពី សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាក ជាពិសេស គឺស្ថិតក្នុងកាលៈទេសៈដែលកំពុង ប្រឈមនឹងការឈ្លានពានដោយកម្លាំងប្រដាប់អាវុធសៀម រំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា៕













-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ