ព័ត៌មាន
អ្នកស្ម័គ្រចិត្ដបង្រៀនកុមារភៀសសឹក អំពាវនាវដល់សហគមន៍អន្តរជាតិជំរុញថៃឱ្យដោះលែងកងទ័ពកម្ពុជា ១៨រូប
គ្រូបង្រៀនស្ម័គ្រអប់រំកុមារភៀសសឹក នៅមណ្ឌលសុវត្ថិភាពស្រុកស្រីស្នំ ខេត្ដសៀមរាប បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជំរុញថៃឱ្យដោះលែងកងទ័ពកម្ពុជា១៨រូបមកកម្ពុជាវិញ ដើម្បីឱ្យបានជួបក្រុមគ្រួសារពួកគាត់ ព្រមទាំងឱ្យកងទ័ពថៃអនុវត្ដបទឈប់បាញ់ឱ្យបានហ្មត់ចត់ ខណៈដែលកម្ពុជាចង់បានតែសន្ដិភាព។
គ្រូបង្រៀនស្ម័គ្រចិត្ដ ពួកគាត់បានលើឡើងថា វីរៈកងទ័ពរបស់កម្ពុជា បានអនុវត្ដយ៉ាងម៉ឺងម៉ាត់ ចំពោះបទឈប់បាញ់ ដើម្បីផ្ដល់សុខសន្ដិភាពដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។អ្នកស្ម័គ្រចិត្តបានលើកឡើងថា ការពន្យាពេលដោះលែងកងទ័ពកម្ពុជានេះ ធ្វើឱ្យគ្រួសារពួកគាត់មានការព្រួយបារម្ភខ្លាចប៉ះពាល់ពីសុខភាព និងអារម្មណ៍ ទើបពួកគាត់ទទួចអោយសហគមន៍អន្ដរជាតិឱ្យរដ្ឋាភិបាលថៃដោះលែងវីរកងទ័ពចំនួន១៨នាក់មកវិញ ដែលត្រូវបានថៃចាប់ខ្លួនក្រោយបទឈប់បាញ់ជាធរមាន ព្រោះកម្ពុជាចង់បានតែសន្ដិភាព ខណៈដែលការបង្កជម្លោះនេះ នាំឱ្យបាត់បង់ទ្រព្យសម្បត្ដិ និងប៉ះពាល់ដល់កាសិក្សារបស់កូនៗផងដែរ។ ពួកគាត់លើកឡើថា វីរកងទ័ពដែលយោធាថៃចាប់ខ្លួនក្រោយបទឈប់បាញ់ មានរយយៈពេលជាង៤០ថ្ងៃហើយ ប៉ុន្ដែភាគីកងទ័ពថៃ នៅតែនៅតែមិនដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់មកអោយកម្ពុជាវិញ។ ការពន្យាពេលដោះលែងនេះ ធ្វើឱ្យកុមារភៀសសឹកនេះ មានការភ័យខ្លាច ជាពិសេស អាណាព្យាបាលពួកគាត់មិនហ៊ានត្រឡប់ទៅកាន់លំនៅឋានវិញ។
បើតាមរបាយការណ៍រដ្ឋបានស្រុកស្រីស្នំ បានបង្ហាញថា គិតត្រឹមថ្ងៃទី៧ខែកញ្ញានេះ មានពលរដ្ឋភៀសសឹកបន្ដស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកស្រីស្នំ ខេត្ដសៀមរាប មានចំនួន ២៤៦គ្រួសារ ស្នើរនឹង៨៤៨នាក់ ក្នុងមានកុមារចំនួន៣០៤នាក់ ។ការស្នាក់នៅបន្ដនេះ ដោយសារលំនៅឋានពួកគាត់ជិតព្រំដែន មានគ្រាប់មិនទាន់ផ្ទុះ និងបារម្ភពីផ្សែងពុល៕






-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត