ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,២៤២នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចនូវភាពចាំបាច់នៃការទទួលខុសត្រូវខ្ពស់របស់សេវាឯកជន ដើម្បីធ្វើជាដៃគូរជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលជូនប្រជាជន និងសំដៅទៅលើការបង្កើនភាពទាក់ទាញរបស់សេវាសុខភាពរបស់កម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបន្តលើកយកចំនុចគន្លឺះ២បន្ថែមទៀត នៅក្នុងចំនុចគន្លឹះទាំង៨ ដែលអ្នកដឹកនាំម្នាក់ៗត្រូវបំពេញ ដើម្បីក្លាយទៅជាអ្នកដឹកនាំស្ថិតនៅក្នុងភាពសកម្ម (a leader needs to be in action)។ ចំនុចគន្លឹះបន្ថែមទាំង២ រួមមាន៖ (១)អ្នកដឹកនាំជាអ្នកមានទំនាក់ទំនងយ៉ាងល្អ(good communicator)(២)អ្នកដឹកនាំត្រូវជាអ្នកចរចារ/អ្នកសម្របសម្រួលយ៉ាងល្អ (good negotiator) ដែលជាអ្នកមានសមត្ថភាពសម្របសម្រួលក្នុងក្របខណ្ឌត្រឹមត្រូវ និងប្រកបដោយជំហរច្បាស់លាស់ ក្នុងការចរចារ ដើម្បីផលប្រយោជន៍របស់វិស័យ អង្គភាព ឬប្រជាជន។ ក្រៅពីចំនុចគន្លឺះលើភាពជាអ្នកដឹកនាំទាំងពីរខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រី្ត បានបន្តលើកយកទ្រឺស្តី នៃការយល់ដឹងរបស់មនុស្សតាមលទ្ធិសំភារៈនិយមវិចារវិទ្យា ដោយធ្វើការបង្ហាញពី(១)សកម្មភាពរបស់មនុស្សក្នុងការកែប្រែសង្គម និងធម្មជាតិដែលបណ្តាលអោយមានវិវិត្តន៍នៃការយល់ដឹង និង (២)ទ្រឹស្តីដែលថាចំណេះដឹងរបស់មនុស្សជាតិគ្មានដែនកំណត់ ដែលនេះជាមូលដ្ឋានឱ្យមនុស្សលោក បន្តរកឃើញនូវការរកឃើញថ្មីៗ ដើម្បីបម្រើផលប្រយោជន៍ឱ្យមនុស្សលោក។
ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះមានបទបង្ហាញចំនួន២ផ្តោតលើការកាត់បន្ថយការឆ្លងរោគ គឺបទបង្ហាញមកពីមន្ទីរពេទ្យបង្អែកពញាឮ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល និងមកពីមន្ទីរពេទ្យបង្អែកបាទី នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ៕
អត្ថបទ រដ្ឋា













-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ