ព័ត៌មាន
នគរបាលខេត្តបាត់ដំបងប្រមូលក្រុមក្មេងទំនើង៨៦នាក់ រកឃើញផ្ទុកសារធាតុញៀន៥១នាក់ អនុវត្តតាមច្បាប់ និងមួយចំនួនបញ្ជូនទៅមណ្ឌលសំចត
បាត់ដំបង៖ ចាប់តាំងពីយប់ថ្ងៃទី០១ រហូតដល់យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង និងក្រុមជាមុខសញ្ញាបន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ពេលយប់ ក្នុងក្រុងបាត់ដំបង ចំនួន៨៦នាក់ នាំយកមកសាកសួរ និងធ្វើការពិនិត្យស្វែងរកសារធាតុញៀនមួយចំនួន បានរៀបចំបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់ និងមួយចំនួនបានអប់រំដោយបញ្ជូនទៅមណ្ឌលសំចត ។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ចៀក ថានិន បានឱ្យដឹងថា ក្នុងចំណោមមនុស្សដែលបាននាំមកសាកសួរ និងបានធ្វើតេស្តស្វែងរកសារធាតុញៀន រួចមក បានរកឃើញមនុស្សចំនួន ៥១នាក់ មានផ្ទុកសារធាតុញៀនត្រូវបានអនុវត្តវិធានការច្បាប់ និងបញ្ជូនទៅមណ្ឌលសំចត ។ ដោយឡែកមនុស្សចំនួន៣៥នាក់ដែលមិនបានរកឃើញបទល្មើស មន្ត្រីនគរបាលខេត្តបាត់ដំបង បានឱ្យឪពុក ម្តាយ ធ្វើការធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ ។
លោកវរសេនីយ៍ឯក ចៀក ថានិន បានបញ្ជាក់ថា ចំពោះក្រុមរើសអេតចាយបន្លំលួចពេលយប់ទាំងនេះច្រើនបង្កបញ្ហាជាច្រើន ដូចជា បន្លំលួចតាមផ្ទះ និងតាមទីសាធារណៈ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើម ។ ដោយឡែកក្មេងទំនើង គឺបានបង្កភាពអាណាធិបតេយ្យ បង្កហិង្សាឬ ស្វែងរកការប្រព្រឹត្តិអំពើអបាយមុខនៅពេលយប់ ធ្វើឱ្យមានបញ្ហាអសន្តិសុខ និងបាត់បង់សណ្តាប់ធ្នាប់សង្គមនៅតាមដងផ្លូវ និងទីសាធារណៈ ។
លោកវរសេនីយ៍ឯក ចៀក ថានិន ឱ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចនគរបាលនៅតែបន្តការអនុវត្តន៍ការងារនេះជាបន្តទៀត គឺការចុះធ្វើការបែបនេះឱ្យដូចភ្លៀងរលឹម ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ