ព័ត៌មាន
៩ខែឆ្នាំ២០២៥ នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនមនុស្ស ៩២០នាក់ក្នុងករណីគ្រឿងញៀន និងដកហូតបានគ្រឿងញៀនជាង១៧គីឡូក្រាម
បាត់ដំបង៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ នេះសមត្ថកិច្ចនគរបាលទូទាំងខេត្តបាត់ដំបង អនុវត្តការងារបង្រ្កាបគ្រឿងញៀនបានចំនួន ៥២០ ករណី ឃាត់ខ្លួនមនុស្សចំនួន ៩២០ នាក់ស្រីចំនួន ៥១នាក់ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាពីឆ្នាំ ២០២៤ មានចំនួនកើនឡើងរហូតដល់ចំនួន ៧៦ ករណី។
បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងចំណោម៥២០ករណីនេះ មានករណីលក់ ចែកចាយ រក្សាទុកដោយខុសច្បាប់នូវគ្រឿងញៀនចំនួន ៣០៥ ករណី មនុស្សចំនួន ៥៨២នាក់ស្រីចំនួន ៣៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសតាមផ្លូវច្បាប់។ករណីប្រើប្រាស់ចំនួន ២១៥ ករណីមនុស្សចំនួន ៣៣៨ នាក់ស្រីចំនួន ១៧នាក់ ក្នុងនោះបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ចំនួន ៦០ករណីមនុស្សចំនួន ១៧៣នាក់ស្រីចំនួន ១៦នាក់បញ្ជូនទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន១៥៥ករណី មនុស្សចំនួន ១៦៥នាក់ស្រីចំនួន ០១នាក់ ។ក្នុងនោះសមត្ថកិច្ចនគរបាលដកហូតបានគ្រឿងញៀនសរុបចំនួន ១៧,៣១០,១៤ ក្រាមស្មើនឹងទម្ងន់ ១៧,៣គីឡូក្រាម ,កញ្ឆាក្រៀមចំនួន៣០,១៦គីឡូក្រាម,កាប់បំផ្លាញចោលនូវដើមកញ្ឆាស្រស់ចំនួន ៥២០ដើម ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់បន្ថែមថា បើទោះបីមានការតស៊ូបង្រ្កាបនិងអប់រំផ្សព្វផ្សាយរបស់នគរបាល និងការចូលរួមពីអ្នកពាក់ព័ន្ធបែបនេះក្តី តែកត់សម្គាល់ឃើញថាករណីគ្រឿងញៀននៅមានការកើនឡើងហាក់ពុំមានការថមថយនៅឡើយទេ ដែលកត្តានេះសមត្ថកិច្ចនគរបាលត្រូវបន្តខិតខំឱ្យខ្លាំងក្លាបន្ថែមទៀត និងសូមឱ្យមានការចូលរួម សហការពីប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋាន ដើម្បីបង្ការទប់ស្កាត់និងកាត់បន្ថយបាននូវបញ្ហានេះ៕

















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ