ព័ត៌មាន
សមាគមសហគ្រិនក្នុងស្រុកជំរុញម្ចាស់សហគ្រាសបង្កើនការផលិត ខណៈពលរដ្ឋកំពុងងាកមកប្រើប្រាស់ផលិតផលខ្មែរ
ប្រធានសមាគមក្នុងស្រុក អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ឬសហគ្រាសអ្នកផលិត ជាពិសេសការផលិតចំណីអាហារ ត្រូវពង្រឹក និង ពង្រីងខ្សែច្រវាក់ផលិតកម្មបន្ថែម និងជាផលិតផលមានគុណភាព ដើម្បីជំរុញផ្គត់ផ្គង់ និងចាប់យកទីផ្សារឱ្យបាន ខណៈប្រជាពល- រដ្ឋកម្ពុជាកំពុងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។
ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីខ្សែច្រវាក់ផលិត កម្មក្នុងស្រុក និងការផ្គត់ផ្គង់ចូលទីផ្សារ នេះថា ខណៈដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង, ខ្សែច្រវាក់ផលិតកម្មក្នុង ស្រុកបានចាប់ផ្តើមងើបឡើងជាបណ្តើរៗ, នៅក្នុងអន្តរកាលនេះឃើញថា កម្ពុជាបាននិងកំពុងការផលិតទំនិញបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើនឡើង ខណៈក្រុមហ៊ុន ឬសហគ្រាសកាន់តែមានមូលដ្ឋានរឹងមាំ នៅក្នុងកិច្ចដំណើរការផលិត និងវេចខ្ចប់ ជាពិសេសការផលិត និងវេចខ្ចប់របស់របរបម្រើដល់ការហូបចុកប្រចាំថ្ងៃដូចជា ការផលិត និងកែច្នៃម្ហូបអាហារ, ចំណីអាហារ, គ្រឿងទេស, គ្រឿងឧបភោគ-បរិភោគផ្សេងៗជាដើម។
ឯកឧត្តមបណ្ឌិត បន្តថា នៅក្នុងអន្តរកាលនេះ គឺជាពេលវេលាមួយដ៏ល្អសម្រាប់សហគ្រាសក្នុងស្រុក ត្រូវតែបញ្ចេញស្នាដៃ ក្នុងការបង្ហាញនូវផលិតផលរបស់ខ្លួន ស្របពេលដែលប្រជាជនកម្ពុជា បានចាប់ផ្តើមឱ្យតម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិត- ផលនាំចូលពីបរទេស។ បញ្ហានេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវបន្ថែម ដល់សមាជិករបស់សមាគម ក៏ដូចជាក្រុមហ៊ុន និង សហគ្រាសផលិតផ្សេងៗទៀត ត្រូវបង្កើន ពង្រឹងនិងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែម និងត្រូវផលិតជាផលិតផលដែលមានគុណភាព បង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ ដើម្បីចាប់យកទីផ្សារឱ្យបាន ខណៈតម្រូវការទីផ្សារក្នុងស្រុកបច្ចុប្បន្ន កំពុងមាននិន្នាការកើន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង ក្នុងពិធីតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ថ្មីៗនេះថា រាជរដ្ឋាភិបាលទទួលស្គាល់សហគ្រាសក្នុងស្រុកធុនមីក្រូ តូច មធ្យម និងធំ គឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចជាតិ, ការណ៍នេះគឺជាកាលានុវត្តភាពមួយដ៏វិសេស សម្រាប់ការអភិវឌ្ឍសមត្ថភាព ការធ្វើ ពិពិធកម្មផលិតផលក្នុងស្រុក និងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងរួមចំណែកដល់ការជំរុញកំណើន សេដ្ឋកិច្ច និងការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ។ បញ្ហានេះសហគ្រាសក្នុងស្រុក ត្រូវខិតខំម្ចាស់ការ និងប្រឹងប្រែងក្ដាប់ឲ្យជាប់នូវកាលានុវត្ដភាពដ៏មានតម្លៃនេះ ដោយត្រូវឆ្លើយតបឲ្យបានជាអតិបរមា ទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែងខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ