ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា ចាត់ឱ្យក្រុមការងារនាំយុវជនម្នាក់នៅខេត្តពោធិ៍សាត់មកព្យាបាលនៅភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់លលាក្បាលត្រូវវ៉ះកាត់
ក្នុងឱកាសអញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន១២ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៨៣០គ្រួសារ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នាព្រឹក ថ្ងៃទី១៨ ខែកញ្ញានេះ លោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឲ្យក្រុមការងារនាំយកប្អូនប្រុស ញ៉ ឌីណា អាយុ២៥ឆ្នាំ រស់ភូមិប៊ុនរ៉ានីសែនជ័យ ឃុំដំណាក់ទ្រយឹង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងទៅ ហើយប៉ះពាល់ដល់លលាក្បាល ហើយត្រូវវះកាត់នៅខែ១២ខាងមុខនេះ តែខ្វះខាតថវិកា ទើបស្កាត់មកជួបលោកជំទាវនៅថ្ងៃនេះ។ ដូច្នេះទើបលោកជំទាវ ចាត់ឱ្យក្រុមការងារនាំប្អូនប្រុសមកពិនិត្យវះកាត់ និងព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ ដោយរាល់ការធ្វើដំណើរ និងចំណាយក្នុងវះកាត់ ព្យាបាលលោកជំទាវជាអ្នករ៉ាប់រងជូន។

ជាមួយគ្នានោះផងដែរ នៅក្នុងកម្មវិធីមនុស្សធម៌នេះលោកជំទាវក៏បានជួបលោកតា លោកយាយ ពីរនាក់ប្ដីប្រពន្ធដែលមកចូលរួមពិធីនេះ។ ដោយក្តីអាណិតអាសូរចំពោះពួកគាត់ ដែលមានជីវភាពលំបាក រស់នៅជាមួយចៅប្រុសម្នាក់ ទើបពេលចប់កម្មវិធីភ្លាម លោកជំទាវក៏បានធ្វើដំណើរឆ្ពោះមកកាន់ផ្ទះរបស់លោកតាលោកយាយផ្ទាល់តែម្ដង។
លោកតាមានឈ្មោះ សុខ ជិន អាយុ៥៨ឆ្នាំ និងលោកយាយ សុខ លី អាយុ៦៨ ឆ្នាំរស់នៅ ភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយមើលឃើញពីស្ថានភាពលំបាកក្នុងការរស់នៅដោយពុំមានទ្រព្យសម្បត្តិអ្វីជាទីពឹង លោកជំទាវក៏សម្រេចសាងសង់ផ្ទះទេវតា១ ខ្នងជូនលោកតា លោកយាយ និងជីកអណ្ដូងទឹកស្អាត១ សម្រាប់ពួកគាត់បានប្រើប្រាស់ ព្រមទាំងបំពាក់ភ្លើងសូឡាបំភ្លឺផ្ទះជូនពួកគាត់ទៀតផង។ អំណោយផ្ទះទេវតានេះ នឹងសាងសង់ជូនពួកគាត់ក្នុងពេលឆាប់ៗនេះ៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព