ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតច្រើនរយកន្លែង នៅ ៦ សាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដល់បេក្ខជន ដើម្បីសិក្សាឥតបង់ថ្លៃនៅតាម ៦ សាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗ នៅកម្ពុជា។
សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងនោះមានជាអាទិ៍ដូចជា៖

– សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ១០០កន្លែង ដោយឆ្លងកាត់ការប្រឡង។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+ECO3_AHMAz8xZTZl

– សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ៥០កន្លែង។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+JWPGsTZxuHM0MTZl

– វិទ្យស្ថានភាសាបរទេស(IFL) និង វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(IISPP) ថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ២២ កន្លែង ដោយឆ្លងកាត់ការប្រឡង។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+pTalqmkIWcc4NjU9

– វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
២០ កន្លែង នៅរាជធានីភ្នំពេញ និង មិនកំណត់ចំនួន នៅខេត្តត្បូងឃ្មុំ និងខេត្តកែប ដោយឆ្លងកាត់ការប្រឡង។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+JCYtLfB2Yu40MWM1

– សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ៦០ កន្លែង ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+_LUuPTe43ZQyYjQ9

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព