ព័ត៌មាន
អតីតយុទ្ធជន៖ កត្តាសុខសន្តិភាពមានសារសំខាន់ណាស់ចំពោះប្រជាជន និងការអភិវឌ្ឍ
កំពង់ឆ្នាំង ៖ អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំង ដែលធ្លាប់បានឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែតុលា នេះ បានលើកឡើងថា «សុខសន្តិភាព គឺមាន តម្លៃមិនអាចកាត់ថ្លៃបាន ព្រោះការរស់នៅ ការប្រកបមុខរបរផ្សេងៗរបស់ប្រជាជន និងការអភិវឌ្ឍប្រទេស ទាល់តែមានសុខសន្តិភាព ទើបអាចធ្វើទៅបាន តែបើមានសង្គ្រាម ប្រទេសនោះនឹងមិនអាចរកក្តីសុខអោយប្រជាជន និងអាចអភិវឌ្ឍន៍ប្រទេសបានឡើយ»។
អតីតយុទ្ធជនខេត្តកំពង់ឆ្នាំងបានបន្តថា៖ កូនក្មួយជំនាន់ក្រោយត្រូវចងចាំជានិច្ចជាមួយពាក្យសន្តិភាព ព្រោះសុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាននៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអោយតម្លៃនៃសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលយើងត្រូវការជារៀងរាល់ថ្ងៃ មិនអាចខ្វះបានឡើយ ហើយតម្លៃពិតប្រាកដរបស់សន្តិភាព គឺនៅពេលដែលបាត់បង់សន្តិភាព។ ពួកគាត់ជាអតីតយុទ្ធជន បានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេសជាយូរមកហើយ ហើយបានស្គាល់រសជាតិនៃសង្គ្រាមនេះឆ្អែតឆ្អន់ និងមិនចង់បានសង្គ្រាមបន្តក្នុងប្រទេសយើងទៀតឡើយ។ សង្គ្រាមនាំមកការបែកបាក់ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និងគ្មានការអភិវឌ្ឍន៍ប្រទេស នាំអោយប្រទេសជាតិ និងប្រជាជនធ្លាក់ខ្លួនក្រលំបាក។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ដែលរហូតដល់ពេលនេះ មានអ្នកខ្លះបានធុញទ្រាន់ជាមួយពាក្យថា “សន្តិភាព” ទៀតផង។ យ៉ាងណាក៏ដោយ អ្នកដែលធ្លាប់ឆ្លងកាត់សង្រ្គាម ទើបដឹងថា តើសន្តិភាពមានតម្លៃយ៉ាងណា។ សន្តិភាព គឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យផងដែរ។
ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាន៍ថា៖ កម្ពុជា តែងតែចាត់ទុកការថែរក្សាសន្តិភាព និងការបញ្ចៀសសង្គ្រាម គឺជាអាទិភាពខ្ពស់បំផុត សង្គ្រាមងាយនឹងបង្កើត ប៉ុន្តែមិនងាយនឹងបញ្ចប់ សន្តិភាពពិបាកនឹងរក ប៉ុន្តែងាយនឹងបបាត់បង់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានយុវជនមួយចំនួនបែរជាភ្លេចពីគុណតម្លៃនៃសន្តិភាព ហើយអនុវត្តនយោបាយជ្រុលនិយមចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយពួកគេចាំត្រឹមតែពាក្យថា «លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ប៉ុន្តែគេភ្លេចពាក្យ «សន្តិភាព»។ សន្តិភាពមិនអាចគង់វង្សបានទេ ប្រសិនបើគ្មានការផ្សះផ្សារជាតិ និងការបង្រួបបង្រួមជាតិនោះ៕ កាំង ហុងវាស្នា



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព