ព័ត៌មាន
៩ខែ ឆ្នាំនេះ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានភ្ញៀវចម្រុះជាតិសាសន៍ជាង១លាននាក់បានធ្វើដំណើរឆ្លងកាត់
ស្វាយរៀង ៖ មន្ត្រីបានឱ្យដឹងថា ៩ខែ ឆ្នាំនេះ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្នុងខេត្តស្វាយរៀង មានភ្ញៀវចម្រុះជាតិ សាសន៍ជាងមួយលាននាក់ បានធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជា ។
មន្ត្រីជំនួយការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង លោក ពុធ សុភាកែវ នៅថ្ងៃទី១ ខែតុលា នេះ បានប្រាប់BTVថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិ មានភ្ញៀវចម្រុះជាតិសាសន៍ ចូល មកទស្សនាកម្ពុជា ប្រាង្គប្រាសាទអង្គរវត្ត រមណីយដ្ឋានធម្មជាតិ ធ្វើជំនួញ ធ្វើកម្មសិក្សា ចំនួនជាង១លាន ២សែន ៩ម៉ឺននាក់ ស្មើនឹង១៥៨សញ្ជាតិ បើប្រៀបធៀបរយៈពេល៩ខែ ឆ្នាំ២០២៤ មានការថយចុះជាង២២ភាគរយ ។
លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងភ្ញៀវចូលក្នុងរយៈពេល៩ខែនេះ ច្រកទ្វារព្រំដែន ក៏មានភ្ញៀវធ្វើដំ ណើរចេញ បន្ទាប់ពីទស្សនា និងទំនាក់ទំនងធ្វើពណិជ្ជកម្ម មានចំនួនជាង១លាន ២សែន ៧ម៉ឺននាក់ មាន១៦១ សញ្ជាតិ បើប្រៀបធៀបរយៈពេល៩ខែ ឆ្នាំ២០២៤ មានការកើនឡើងជាង១១ ស្មើនឹង១៦០សញ្ជាតិ។
លោកបានបញ្ជាក់ថាដើម្បីបញ្ជៀសជំងឺផ្សេងៗ ឆ្លងតាមរយៈភ្ញៀវ និងមធ្យោបាយ មន្ត្រីចត្តាឡីស័កប្រចាំ ច្រក បានធ្វើការត្រួតពិនិត្យសុខភាពមនុស្សដោយធ្វើការវាស់កំដៅ និងធ្វើជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយធ្វើដំណើររថយន្ត) ជាអចិន្ត្រៃយ៍ បើទោះជាបច្ចុប្បន្នសញ្ញាជំងឺគ្មានឆ្លងចូលមកកម្ពុជាក្តី ៕
អត្ថបទ៖ ភា សារិត




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព