ព័ត៌មាន
មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត សហការជាមួយ ក្រុមគ្រូពេទ្យអូស្ត្រាលី ជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រី
ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរសៀលនេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នូវសេចក្ដីជូនដំណឹង ជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាង កញ្ញាទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រី នៅចុងឆ្នាំ២០២៥ នេះ។
ការជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រី ដូចជា៖
– ការវះកាត់ព្យាបាលលេចទឹកនោម លេចលាមកតាមទ្វាររន្ធលាមក រហែកក្រសាលគូទ សើច ក្អកលេចនោម ស្រុតស្បូន
– ការវះកាត់រោគស្ត្រីដោយចោះ ការពិគ្រោះករណីលំបាកមានកូន
– ការវះកាត់មហារីកជំងឺរោគស្ត្រី
– ការវះកាត់កែលម្អស្ត្រីដែលធ្លាប់វះកាត់សុដន់ដោយសារមហារីក
ចំពោះការព្យាបាល និងវះកាត់ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។
សូមទាក់ទងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅផ្នែកសម្ភព និងរោគស្ត្រី ឬតាមរយៈលេខទូរស័ព្ទ 087 701 373 ។


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព