ព័ត៌មាន
ករណីប្រមូលផ្តុំគ្នាតវ៉ារបស់កម្មកររោងចក្រតារាលបានឈានដល់ការព្រមព្រៀងសះជាក្រោមការសម្របសម្រួលដ៏លឿនរហ័សប្រកបដោយទំនុកចិត្តរបស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន
នៅរសៀលថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ករណីការប្រមូលផ្ដុំតវ៉ារបស់កម្មកររោងចក្រតារាលបានឈានដល់ការព្រមព្រៀងសះជាក្រោមការសម្របសម្រួលដ៏លឿនរហ័សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋានដោយកម្មករនឹងចូលធ្វើការជាធម្មតាវិញនៅថ្ងៃស្អែកនេះ។ នេះជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
អ្នកនាំពាក្យដដែលរូបនេះបានឱ្យដឹងថា ក្រោយការប្រមូលផ្ដុំតវ៉ាបិទផ្លូវពីសំណាក់កម្មករនិយោជិតនៃក្រុមហ៊ុនតារាលនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែតុលានេះភ្លាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសម្របសម្រួល និងស្ដាប់ពីសំណូមពររបស់កម្មករនិយោជិត និងបានសម្របសម្រួលជាមួយនឹងនិយោជកដោយផ្អែកទៅលើកត្តាច្បាប់រហូតឈានដល់ការព្រមព្រៀងសះជាភ្លាមៗដែលបានទាមទារចំនួន ១៦ ចំណុច។ ចំណុចទាំងនោះរួមមានការស្នើសុំលុយថ្លៃបាយថ្ងៃត្រង់ ការរក្សាលុយធ្វើការទៀងទាត់(លុយព្រីម) ក្នុងករណីមកយឺតក្រោម១៥ នាទីក្នុងមួយខែ និងការអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ ជាដើម។
លោក ស៊ុន មេសា បញ្ជាក់ថា៖ “ក្រោយការសម្របសម្រួល ការយកចិត្តទុកដាក់ និងការដោះស្រាយប្រកបដោយភាពលឿនរហ័ស និងប្រកបដោយទំនុកចិត្តរបស់មន្ត្រីជំនាញនៃក្រសួងការងារបងប្អូនកម្មករកម្មការិនី និងភាគីរោងចក្របានឈានដល់ការព្រមព្រៀងគ្នានៅថ្ងៃដដែល ហើយកម្មករនឹងវិលចូលធ្វើការវិញនៅថ្ងៃស្អែកតាមការព្រមព្រៀងគ្នា”។
លទ្ធផលសះជាដ៏លឿនរហ័សនេះគឺកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈរួមទាំងអាជ្ញាធរមូលដ្ឋាននៃរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ដដែល៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព