ព័ត៌មាន
ស្ថាប័នរដ្ឋ និងអង្គការដៃគូពាក់ព័ន្ធ ប្រកាសដាក់ឱ្យប្រើប្រាស់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យគោលដៅ
អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ រួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញ វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសម្ភារៈផ្សព្វផ្សាយអប់រំនានាក្នុងបរិវេណ វិទ្យាល័យគោលដៅ ខណៈពេលដែលយានយន្តបើកបរនៅលើដងផ្លូវកាត់តំបន់សាលារៀន ប្រើប្រាស់ល្បឿនខ្ពស់ខ្លាំងគួរឱ្យព្រួយបារម្ភ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃដំណើរទស្សនកិច្ច ឈ្វេងយល់ស្តីពី “ការអនុវត្តវាធានការសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀនដែល មានប្រសិទ្ធភាព” កាលពីរសៀលថ្ងៃទី៣ខែតុលា ឆ្នាំ២០២៥ បានមានប្រសាសន៍ឱ្យដឹងថា នៅទូទាំងសកលលោក ការអប់រំ គឺជាតំរូវការជាមូលដ្ឋាន។ ទោះជាយ៉ាងនេះក្តី មិនមែនសិស្សានុសិស្សគ្រប់គ្នាសុទ្ធតែទទួលបាននូវការធ្វើដំណើរទៅ សាលារៀនប្រកបដោយសុវត្ថិភាពដូចៗគ្នានោះ ទេ។

លោកជំទាវ បានលើកឡើងបន្តថា ការផ្លាស់ទីដោយសុវត្ថិភាព និងការធ្វើដំណើរទៅមកសាលារៀនប្រកបដោយភាពងាយស្រួល គឺជាចំណុចគោលដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបាននូវការអប់រំ។ ក្នុងសង្គមនីមួយៗ ដែលតែងតែមានការប្រែប្រួល អភិវឌ្ឍន៍ រួមទាំងនៅក្នុងប្រទេសកម្ពុជាផង យុវជននៅតែប្រឈមនឹងគ្រោះថ្នាក់នៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ ការបាត់បង់នូវយុវជនវ័យក្មេង ឬសិស្ស-និស្សិតម្នាក់ មិនត្រឹមបង្កជាការទុក្ខលំបាកក្នុងរង្វង់ក្រុមគ្រួសារ សាច់ញាតិប៉ុណ្ណោះទេ តែក៏បានបង្កជាបញ្ហាលំបាក និងការបាត់បង់ដល់សង្គមជាតិទាំងមូលទៀតផង។ លោកជំទាវ ឱ្យដឹងទៀតថាប្រមាណជិតពាក់កណ្តាល (៤៨%) នៃអ្នកស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវនៅកម្ពុជា មានអាយុចន្លោះពី៥ឆ្នាំ ទៅ២៩ឆ្នាំ។

ពាក់ព័ន្ធការរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃដំណើរទស្សនកិច្ចឈ្វេងយល់ស្តីពី “ការអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀនដែលមានប្រសិទ្ធភាព” លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានឱ្យដឹងថា ក្នុងគោលបំណង ១.ដើម្បីចែករំលែកលទ្ធផលដែលបានរៀនសូត្រ និងបទពិសោធន៍ពីដំណើរទស្សនកិច្ច ឈ្វេងយល់នៅប្រទេសវៀតណាម អំពីការអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន ដែលមានប្រសិទ្ធភាពនៅប្រទេសវៀតណាម ២.ធ្វើការបង្ហាញ និងប្រមូលនូវធាតុចូលសំខាន់ៗ សម្រាប់ការកសាងផែនការសកម្មភាព និងពិភាក្សាអំពីយុទ្ធសាស្ត្រល្អៗដែលជំរុញដល់ការអនុវត្ត កម្មវិធីសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន និង៣. ស្វែងរកការគាំទ្រ និងកិច្ចសហការពីភាគី ពាក់ព័ន្ធសម្រាប់ការអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀននៅកម្ពុជា។
សូមបញ្ជាក់ថា សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណជាង៤០នាក់ (ចូលរួមដោយផ្ទាល់) និង១០០នាក់ផ្សេងទៀតចូលរួមតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព