ព័ត៌មាន
សម្តេចតេជោ៖ មិត្តភាពកម្ពុជា-កូរ៉េ ជាប្រភពនៃមោទនភាពដ៏ធំធេងហើយនឹងជំរុញទំនាក់ទំនងនេះបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអះអាងថា មិត្តភាពរវាងប្រទេសកម្ពុជា និងសាធារណកូរ៉េ គឺជាប្រភពនៃមោទនភាពមួយដ៏ធំធេង ហើយសម្តេចរំពឹងថា ទំនាក់ទំនងរបស់ប្រទេស ទាំងពីរនឹងកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
តាមរយៈសារលិខិតផ្ញើជូនដល់ឯកឧត្តម លី ជេម្យ៉ុង ប្រធានាធិបតីកូរ៉េ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៥ម្សិលមិញនេះ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិ នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា ក្នុងនាមប្រជាជន ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមចូលរួមអបអរសាទរអស់ពីដួងចិត្តចំពោះឯកឧត្តម ប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនជាទីរាប់អាននៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដ៏មាននក្ខត្តឬក្សនៃទិវាបុណ្យបង្កើតជាតិ នៃសាធារណរដ្ឋកូរ៉េ។
សម្តេចតេជោប្រមុខរដ្ឋស្តីទី បានលើកឡើងទៀតថាប្រទេសកម្ពុជា បានសង្កេតឃើញ និងមានការកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ សាធារណរដ្ឋកូរ៉េក្នុងវិស័យឧស្សាហូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានធ្វើឱ្យប្រទេសកូរ៉េក្លាយ ជាអ្នកដឹកនាំពិភពលោកពិតប្រាកដនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍។ សម្តេចតេជោ ហ៊ុន សែន មានទំនុកចិត្តថា ការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតីកូរ៉េ នឹងជំរុញឱ្យមានសន្ទុះជាថ្មី ធានាបាននូវអនាគតដ៏ភ្លឺស្វាង និងវិបុលភាពសម្រាប់ប្រជាជនកូរ៉េ និងរួមចំណែកជាវិជ្ជមាននៅក្នុងតំបន់របស់យើង និងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«សម្រាប់ប្រទេសកម្ពុជា មិត្តភាពរបស់យើងជាមួយសាធារណរដ្ឋកូរ៉េ គឺជាប្រភពនៃមោទនភាព ដ៏ធំធេង។ ចាប់តាំងពីការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតរបស់យើងក្នុងឆ្នាំ១៩៩៧ ប្រទេសទាំងពីរ បានពូនជ្រុំភាពជាដៃគូ ដែលផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពគ្នា និងសេចក្តីប្រាថ្នារួម។ ការតម្លើងកម្រិតទំនាក់ទំនងរបស់យើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» នៅក្នុងខែឧសភាឆ្នាំមុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាការប្ដេជ្ញាចិត្តបន្តជំរុញភាពជាដៃគូនេះ ដើម្បីបម្រើឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រជាជាតិយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោក»។
តាមរយៈសារលិខិតខាងលើនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ ឯកឧត្តម លី ជេម្យ៉ុង ប្រធានាធិបតីកូរ៉េ ទទួលបាន សុខភាព និងសុខុមាលភាពល្អបរិបូរណ៍ និងសាធារណរដ្ឋកូរ៉េបន្តទទួលបាននូវវឌ្ឍនភាព និងវិបុលភាពផងដែរ៕ អត្ថបទ៖បាន ចក់




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន