ព័ត៌មាន
ស្ថានទូតបារាំងបើកឲ្យពលរដ្ឋខ្មែរចូលទស្សនាក្នុងបរិវេនស្ថានទូតរបស់ខ្លួនប្រចាំនៅភ្នំពេញ ក្នុងឱកាសទិវាបេតិកភណ្ឌ
ដូចជារៀងរាល់ឆ្នាំយ៉ាងដូច្នេះដែរ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានទូតបារាំងប្រចាំនៅភ្នំពេញ បានបើកទ្វាស្វាគមន៍ពលរដ្ឋខ្មែរឲ្យចូលទស្សនាដោយសេរី ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៤រសៀល ក្នុងឱកាសអបអរសាទរទិវាបេតិកភណ្ឌ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ ខាងលើនេះ អនុញ្ញាតឲ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារនានា ដែលពោរពេញដោយប្រវត្តិសាស្រ្ត ជាពិសេសចូលកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំជិត៥ហិកតា ដែលជាលំហនៃបៃតងធំជាងគេមួយនៅភ្នំពេញ ហើយក៏ជាកន្លែងមនោរម្យមួយសម្រាប់ស្រូបខ្យល់អាកាសបរិសុទ្ធនៅកណ្តាលរាជធានីផងដែរ។
សេចក្តីប្រកាសបានបន្ថែមទៀតថា ឧទ្យាននេះមានប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះ ជាមួយដើមឈើប្រមាណ២០០ដើម ស្ថិតក្នុង៥០ប្រភេទខុសៗគ្នា និងពពួកសត្វចម្រុះជាង២៥០ប្រភេទ ក្នុងនោះមានថនិកសត្វ សត្វស្លាប ល្មួន ថលជលិកសត្វ និងសត្វល្អិតៗផ្សេងៗ ដែលត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌ លម្អិតកាលពីពេលថ្មីៗនេះ។ សកម្មភាពភាពនានាដែលត្រូវបានធ្វើឡើងអភិរក្សព្រៃឈើ និងសត្វក្នុងឧទ្យានបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការការពារបរិស្ថាន និងជីវៈចម្រុះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតដដែល បានបញ្ជាក់ទៀតថា សាធារណជនក៏អាចទស្សនាកន្លែងចងចាំប្រវត្តិសាស្រ្តមួយ នោះគឺអតីតទ្វារបងស្ថានទូតដែលជាសាក្សីនៃការដួលរំលំទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥ ហើយដែលត្រូវបានរក្សាទុករហូតដល់សព្វថ្ងៃនេះ។
សេចក្តីប្រកាសព័ត៌មានក៏បានលើកឡើងផងដែរថា ការចូលទស្សនាស្ថានទូតបារាំងគឺធ្វើឡើងដោយមិនគិតថ្លៃនោះទេ ហើយក៏ពុំចាំបាច់ចុះឈ្មោះជាមុនផងដែរ ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹក។ យ៉ាងណាក្តី ដោយហេតុផលនៃសន្តិសុខ កាបូបធំៗ និងសម្ភារៈដែលអាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឲ្យយកចូលស្ថានទូតនោះឡើយ។ សូមបញ្ជាក់ថា កាលពីឆ្នាំទៅមានបងប្អូនប្រជាពលរដ្ឋខ្មែរ ជាង៧៥០០នាក់បានចូលទៅទស្សនា និងកម្សាន្តនៅក្នុងបរិវេនស្ថានទូត៕ អត្ថបទបាន ចក់













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព