ព័ត៌មាន
ពលរដ្ឋខ្មែរនៅក្រៅប្រទេសលើកទឹកចិត្ត និងនាំយកអំណោយផ្ដល់ជូនកងទ័ព និងពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានទៅលើកទឹកចិត្ត និងនាំយកអំណោយផ្ដល់ជូនកងទ័ព និងប្រជាពលរដ្ឋខ្មែរនៅព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការទៅមើលផ្ទាល់ ទីតាំងកន្លែងកងទ័ពថៃយកបន្លាលួសព័ទ្ធរំលោភយកដីខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ក្នុងពេលមកដល់ភូមិព្រៃចាន់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក បានបង្ហាញការតក់ស្លុត និងឈឺចាប់យ៉ាងខ្លាំង ចំពោះទង្វើររបស់កងទ័ពថៃ ដែលបានរំលោភបំពានទឹកដីកម្ពុជាធ្វើឲ្យប្រជាពលរដ្ឋខ្មែរភៀសសឹក ក៏ដូចជាអ្នកខ្លះដែលរស់នៅភូមិព្រៃចាន់ បានបាត់បង់ផ្ទះសម្បែង ហើយរស់នៅក្រោមដំបូលតង់ ។
ជាមួយនេះ ពួកគេបានសម្ដែងនូវការគាំទ្ររាជរដ្ឋាភិបាលកម្ពុជានូវរាល់ដំណោះស្រាយនានា ដោយសន្តិវិធីបញ្ចៀសការបង្ហូរឈាម ក៏ដូចជាអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ព្រោះថាកម្ពុជាត្រូវការសុខសន្តិភាព មិនត្រូវការសង្គ្រាមជាដាច់ខាត។
គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ មិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ក្រៅពីមានប្រជាពលរដ្ឋពីគ្រប់ទិសទី ទៅលើទឹកចិត្ត ផ្ដល់អំណោយដល់កងទ័ព និងប្រជាពលរដ្ឋ ខណៈកងទ័ពកម្ពុជាកំពុងតាមដាន និងឈរការពារបូរណភាពទឹកដី ប្រកបដោយស្មារតីមុះមុត និងអង់អាចក្លាហាន៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព