ព័ត៌មាន
សហគមន៍ខ្មែរឥស្លាម នាំយកនូវគ្រឿងឧបភោគបរិភោគទៅផ្ដល់ជូនដល់កងទ័ព និងអ្នកភូមិព្រៃចាន់ និងបួសសួងឲ្យកម្ពុជាមានសន្តិភាព
បន្ទាយមានជ័យ៖ បងប្អូនសហគមន៍ខ្មែរ-ឥស្លាម នៅក្នុងខេត្តបន្ទាយមានជ័យ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ម្ហូបអាហារ និងនំបញ្ចុក ទៅផ្ដល់ជូនដល់កងទ័ព និងអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ជាមួយនឹងការលើកទឹកចិត្ត ក្នុងនាមជាសមរភូមិក្រោយ ។
ក្នុងពេលដឹកនាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងកម្លាំងកម្ពុជាឈរជើងនៅភូមិព្រៃចាន់ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ លោក ស្លៃម៉ាន ម៉ូសា គណៈអ៊ីម៉ាំខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរឥស្លាម រស់នៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពសុខសាន្ត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន និងពេលបច្ចុប្បន្ន ពិតជាមានការឈឺចាប់ ដូចប្រជាពលរដ្ឋខ្មែរដទៃទៀតដែរ ពាក់ព័ន្ធនឹងអំពើរំលោភបំពាន របស់កងទ័ពថៃ មកលើបូរភាពទឹកដីកម្ពុជា ។
លោកបានបន្តថា ដូចនេះហើយ ទើបសហគមន៍ខ្មែរឥស្លាម ក្នុងនាមជាសមរភូមិក្រោយ មិនបានព្រងើយកន្តើយនោះទេ ទោះបីជាមិនបាននៅប្រឈមនៅសមរភូមិមុខ ប៉ុន្តែមានទឹកចិត្តចូលរួមការពារទឹកដី ជាមួយវីរកងទ័ព និងអ្នកភូមិព្រៃចាន់ ជាមួយនឹងការគាំទ្រ នូវវិធានការនានា របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ។
គួរបញ្ជាក់ថា ក្នុងដំណាក់កាល មានបញ្ហាព្រំដែនកម្ពុជា-ថៃនេះ កម្លាំងសាមគ្គីជាតិខ្មែរ កំពុងពូតដៃគ្នាយ៉ាងខ្លាំងក្លា តាមរយៈសកម្មភាពផ្សេងៗ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី ទាំងយន្តការទ្វេភាគី និងច្បាប់អន្តរជាតិ ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងរឹងមាំ ការពារបូរណភាពជាតិ ប្រកបដោយស្មារតីឆន្ទៈមុះម៉ុត ក្លាហាន និងលះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព