ព័ត៌មាន
ឯកឧត្តម វង សូត លើកទឹកចិត្តសិស្សទើបប្រឡងជាប់បាក់ឌុប ឱ្យប្រឹងប្រែងរៀនសូត្របន្តនូវមុខវិជ្ជាដែលខ្លួនពេញចិត្ត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងណែនាំ និងលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលមកពីវិទ្យាល័យជាច ក្នុងខេត្តព្រៃវែង និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ បន្តនូវមុខវិជ្ជាដែលខ្លួនពេញចិត្ត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។
ការថ្លែងណែនាំបែបនេះ របស់ឯកឧត្តម វង សូត ក្នុងឱកាសដែលឯកឧត្តម ព្រមទាំងសមាជិក សមាជិការដ្ឋសភា មណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A B C មកពីវិទ្យាល័យសម្តេច ហេង សំរិន អន្លងជ្រៃ និងវិទ្យាល័យជាច ដែលពិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យសម្តេច ហេង សំរិន អន្លងជ្រៃ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម វង សូត បានកោតសរសើរចំពោះសិស្សានុសិស្ស ដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ រួមផ្សំជាមួយនឹងការយកចិត្តទុក្ខដាក់ពី មន្ទីរអប់រំយុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការលើកទឹកចិត្តពីឪពុកម្តាយ រហូតប្រឡងជាប់ និងទទួលបាននិទ្ទេសល្អទៀតផង។ ឯកឧត្តម បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស ដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកតញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានលើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែករបស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេសត្រូវបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសល្យ របស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។ ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្មួយៗដែលមិនបានប្រលងជាប់ និងដែលមានទទួលបាននិទ្ទេសមិនល្អ សូមកុំអស់សង្ឃឹម និងជំរុញឱ្យក្មួយៗចូលរៀនជំនាញបច្ចេកទេស ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុក្ខដាក់ជំរុញការបណ្តុះបណ្តាលនេះដល់យុវជន ដើម្បីចាប់យកមុខរបរ ជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានេះ ឯកឧត្តម បានអំពាវ នាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រក្សាឱ្យបាននូវសាមគ្គីភាព ស្មារតីសន្តិភាព អត់ធ្មត់ ជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខប្រកប ដោយថាមពល ប្រាជ្ញាវៀងវៃ និងសម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៅក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តម្កល់ផលប្រយោជន៍ជាតិជាធំ មិនឱ្យខ្មាំងសត្រូវសៀមឈ្លានពានទឹកដីបានជាដាច់ខាត់។
បើតាមលោក ផាត សុខសាន្ត ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ មាន ១០ មណ្ឌល កើនឡើងចំនួន ១ មណ្ឌល ដោយកំណើនសិស្សដាក់ពាក្យប្រឡងចំនួន ៤៩៦ នាក់ ធៀបនឹងឆ្នាំ២០២៤ ដែលបេក្ខជនបានដាក់ពាក្យប្រឡងសរុបចំនួន ៥៩៦៥នាក់ ស្រី ៣៥០៣ នាក់ បេក្ខជនបានមកប្រឡងសរុបចំនួន ៥៨៩៣នាក់ ស្រី ៣៤៧០ នាក់ បេក្ខជន ប្រឡងជាប់សរុបចំនួន ៤៨៩៨ នាក់ ស្រី ២៩៨៩ នាក់ ស្មើនឹង ៨៣.១២% ក្នុងនោះនិទ្ទេសA:១០៨ នាក់ ស្រី ៦៩នាក់ និទ្ទេស B ៣៥៤នាក់ ស្រី ២៣៥នាក់ និទ្ទេស C ១១៦៧នាក់ ស្រី ៧៦១នាក់ និទ្ទេស D ១៨៦៤នាក់ ស្រី ១២០៥នាក់ និទ្ទេស E ១៤០៥នាក់ ស្រី ៧១៩ នាក់។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម វង សូត និងលោកជំទាវ បានឧបត្ថម្ភដល់សិស្សនិទ្ទេស A ទាំង៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ០១គ្រឿង និងថវិកា ១០ម៉ឺនរៀល និទ្ទេសB ចំនួន២៨នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០ម៉ីនរៀល និទ្ទេសC ចំនួន៥២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១០ម៉ីនរៀល និងបានឧបត្ថម្ភថវិកាដល់នាយកសាលា ចំនួន ៦នាក់ ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល ព្រមទាំងបានរៀបចំអាហារសាមគ្គីជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរ៕
-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 day agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន4 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន3 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ