ព័ត៌មាន
ការធ្វើជំរឿនមន្ត្រី ឆ្នាំ២០២៥ នឹងចាប់ផ្តើមអនុវត្តនៅតាមមុខសញ្ញាគោលដៅចំនួន៣ ផ្សេងគ្នា
គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នឹងចាប់ផ្តើមអនុវត្តនៅតាមមុខសញ្ញាគោលដៅចំនួន៣ ផ្សេងគ្នា៖ មុខសញ្ញាទី១.គ្រឹះស្ថានសិក្សាសាធារណៈ ដោយចាប់ផ្តើមនៅតាមអង្គភាពដែលស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ, មុខសញ្ញាទី២.អង្គភាពសុខាភិបាលមូលដ្ឋាន ដោយចាប់ផ្តើមនៅតាមអង្គភាពក្រោមសមត្ថកិច្ចនៃការិយាល័យស្រុកប្រតិបត្តិចតុមុខ រាជធានីភ្នំពេញ និង មុខសញ្ញាទី៣.ចាប់ផ្តើមអនុវត្តនៅក្រសួងមុខងារសាធារណៈ។
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ, គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ត្រូវអនុវត្តផ្អែកលើគោលការណ៍រួមមាន៖ (១)ពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធជាក់ស្តែងរបស់ក្រសួង ស្ថាប័ន, គ្រឹះស្ថានសិក្សា, និងអង្គភាពសុខាភិបាលមូលដ្ឋាន ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តជាធរមាន (ផ្អែកលើ ច្បាប់, ព្រះរាជក្រឹត្យ, អនុក្រឹត្យ, ប្រកាស)។ (២)ពិនិត្យផ្ទៀងផ្ទាត់មន្រ្តី ដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ ដោយប្រើប្រាស់ទិន្នន័យរបស់ក្រសួងមុខងារសាធារណៈជាមូលដ្ឋានគោល និងទិន្នន័យជាក់ស្តែងរបស់អង្គភាព (ផ្អែកលើ ព្រះរាជក្រឹត្យ, អនុក្រឹត្យ, ប្រកាស, ដីកា)។ (៣)មិនអនុញ្ញាតឱ្យមានការផ្ទេរ ឬផ្លាស់ប្តូរអង្គភាពបំពេញការងាររបស់មន្ត្រី ក្នុងអំឡុងពេលយុទ្ធនាការ។ និង (៤)មិនអនុញ្ញាតឱ្យមានការកែតម្រូវ ឬកែប្រែទិន្នន័យ ឬព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រីក្នុងអំឡុងពេលយុទ្ធនាការ។
ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ដោយមិនសំដៅដល់ការសើរើព័ត៌មានមន្ត្រី ឬជាការវះកាត់ណាមួយនោះទេ។ ការធ្វើជំរឿន គឺជាការពិនិត្យឡើងវិញពីចំនួនមន្ត្រីរាជការ ដែលកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័ន អង្គភាព នីមួយៗ ដើម្បីពង្រឹងសមត្ថភាព និងរៀបចំពង្រាយមន្ត្រីពីកន្លែងដែលលើស ទៅកន្លែងដែលខ្វះ ឱ្យបម្រើការងារចំគោលដៅ ស្របតាមគុណវុឌ្ឍិរបស់ខ្លួន ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើប្រក្រតីភាពនៃការស្នើដំឡើងឋានន្តរសក្តិ និងថ្នាក់មេដាយ និងគ្រឿងឥស្សរិយយសជាដើម ដើម្បីធានាឱ្យបានថា មន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្ត, ការទទួលស្គាល់ស្នាដៃ, ផលិតភាព និងសមិទ្ធកម្មការងារ ដែលជាការគិតគូរពីអត្ថប្រយោជន៍សម្រាប់មន្ត្រីរាជការ។
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព